2023-05-19 11:05
343


ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់តាំងក្រុមការងារចុះត្រួតពិនិត្យការអនុវត្តអនុក្រឹត្យលេខ៦៤ អនក្រប.បក ស្តីពី ការកំណត់ និងការគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិ ច្រកទ្វាព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន និងច្រកទ្វាកំពង់ផែសមុទ្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តតួនាទីភារកិច្ចរបស់សមត្ថកិច្ចពាក់ព័ន្ធ និងលិខិតបទដ្ឋានគតិយុគ្តនានា។


យោងតាមលិខិតបញ្ជាបេសកម្មលេខ២១៤/២៣ ទ.រ.ព.អ ល.ប.ប ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ ដែលបណ្តាញសារព័ត៌មាន msjtv ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះ របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់តាំងលោក លីវ សុភក្ត្រា រដ្ឋលេខាធិការ ជាប្រធានដឹកនាំក្រុមការងារ ចំនួន០៨នាក់ទៀត ចុះទៅខេត្តបាត់ដំបង ក្នុងការចុះតាមដានត្រួតពិនិត្យការអនុវត្តអនុក្រឹត្យលេខ៦៤ អនក្រប.បក ស្តីពី ការកំណត់ និងការគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិ ច្រកទ្វាព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន និងច្រកទ្វាកំពង់ផែសមុទ្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តតួនាទីភារកិច្ចរបស់សមត្ថកិច្ចពាក់ព័ន្ធ និងលិខិតបទដ្ឋានគតិយុគ្តពាក់ព័ន្ធ។
លិខិតរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជម្រាបជូនឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ឱ្យបានជ្រាបថា «ដើម្បីរួមចំណែក ក្នុងការពង្រឹងការអនុវត្តច្បាប់ និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់អភិបាលកិច្ចល្អ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម លីវ សុភក្រ្ត ចុះតាមដានត្រួតពិនិត្យការអនុវត្តអនុក្រឹត្យលេខ៦៤ អនក្រ.បក ស្តីពីការកំណត់ និងការគ្រប់គ្រង ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេរភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តតួនាទីភារកិច្ចរបស់សមត្ថកិច្ចពាក់ព័ន្ធ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នៅខេត្តបាត់ដំបងចាប់ពីថ្ងៃទី២២ ខែ ឆ្នាំ២០២៣ រហូតដល់ ចប់ភារកិច្ច»។


អាស្រ័យហេតុនេះ សូម ឯកឧត្តម ជួយសម្រួល និងអនុញ្ញាតឱ្យសមត្ថកិច្ចអង្គភាពពាក់ព័ន្ធនានា សហការល្អជាមួយគណៈប្រតិភូ ដើម្បីបំពេញភារកិច្ចសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ 
សូមបញ្ជា្កក់ថា ការចុះធ្វើអធិការកិច្ចរបស់ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅទឹកដីខេត្តបាត់ដំបង ដើម្បីត្រួតពនិត្យការអនុវត្តអនុក្រឹត្យលេខ៦៤ អនក្រ.បក បន្ទាប់ពីផ្ទុះរឿងមិនប្រក្រកីមួយចំនួន ដែលមន្ត្រីឈរជើងតាមច្រកព្រំដែនជំរិតយកប្រាក់ពីប្រជាពលរដ្ឋជាពលរដ្ឋធ្វើដំណើរឆ្លងដែនទៅធ្វើការងារនៅឯប្រទេសថៃ នាពេលកន្លងមក៕