2023-12-22 06:12
108

កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែធ្នូឆ្នាំ២០២៣នៅសាលប្រជុំអគារA ក្រោមអធិបតីភាពឯកឧត្តម មួង ប៉ាង អភិបាលរងខេត្ត។កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ  អភិបាល អភិបាលរងក្រុង ស្រុកទាំង៩ និងពាក់ព័ន្ធជាច្រើនរូបទៀត។
   កិច្ចប្រជុំនេះគឺយោងលិខិតលេខ ៦០៣សហវ.ប្រក.អកគ ប្រកាសអន្តរ ក្រសួងចុះថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នំាថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២៣ រវាងក្រសួងសុខាភិបាល និងក្រសួងផែនការ ស្ដីពីការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធទទួលបានព័ត៌មាន និង ជួយ ធ្វើការផ្សព្វផ្សាយបន្តដល់មូលដ្ឋានភូមិ ឃុំ និងក្រុង ស្រុកទាំងអស់ ឱ្យបានដឹងនូវព័ត៌មាននិងទទួលជោគជ័យនិងប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ 
   ឯកឧត្តម មួង ប៉ាង មានប្រសាសន៍ថាកិច្ចប្រជុំនាពេលនេះនឹងផ្តល់ជូនលោកលោកស្រី នូវខ្លឹមសារសំខាន់ៗចំនួន៣គឺទី១. ខ្លឹមសារទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ទី២. គ្រួសារទាំងឡាយណា ដែលបណ្ណសមធម៌របស់ពួកគាត់ជិតអស់សុពភាព។ទី៣.បុគ្គលឬក្រុមគោលដៅដែលបម្រើការងារ ក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានជីវភាពលំបាកនៅក្នុងឃុំ សង្កាត់របស់ពួកគាត់។ ដោយឡែកចំពោះបណ្ណសមធម៌ គឺប្រជាពលរដ្ឋនឹងទទួលបានហិរញ្ញប្បទាននៅពេលដែលរាជរដ្ឋាភិបាលទម្លាក់មកតាមរយៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា។ចំណែកបណ្ណគ្រួសារងាយរងហានិភ័យគឺទទួលអត្ថប្រយោជន៍សម្រាប់ការថែទាំសុខភាពតែប៉ុណ្ណោះ ក៏ដូចក្រុមបុគ្គលឬក្រុមគោលដៅដែលបម្រើការងារក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមាន ជីវភាពលំបាក ។ កិច្ចការទំាងអស់នេះវាសារសំខាន់ណាស់នៃទិន្នន័យគ្រួសារក្រីក្រ គឺសម្រាប់ធ្វើជាឧបករណ៍ក្នុងការរៀបចំ ផែនការសកម្មភាពដើម្បីផ្តល់សេវា និងជំនួយសង្គមផ្សេងៗ ដល់គ្រួសារក្រីក្រឱ្យចំគោលដៅពិតប្រាកដ៕