2023-10-07 02:10
307

ខេត្តពោធិ៍សាត់ ៖ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ១០០៨ ឃ.ខ/២៣ ចុះថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ចេញដោយលោក ឡុញ ច័ន្ទចេតនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនបុរសម្នាក់ជាបណ្តោះអាសន្ន ។

ក្នុងដីកាដដែលជនត្រូវចោទឈ្មោះ វណ្ណ ទេសាក់ ហៅ ពៅ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(នៅលីវ) ទីកន្លែងកំណើត ភូមិបាក់មែក ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ពីបទៈ អំពើលួចមានស្ថានទម្ងន់ទោស(ផ្លោះរបង)និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បទល្មើស ដែលមានចែង និងឱ្យផ្ដន្ទាទោសតាមមាត្រា៣៥៣.៣៥៧ នៃក្រមព្រហ្មទណ្ឌ ដូច្នេះ សម្រេច បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈនាំជនត្រូវចោទដែលមានឈ្មោះខាងលើទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ខេត្តពោធិ៍សាត់ ។

ដោយឡែកៈ ជនត្រូវចោទត្រូវបានលោកចៅក្រម ចេញដីកាបង្គាប់ឱ្យខ្លួនបណ្ដោះអាសន្ននេះ លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងដែរថា បានចូលលួចទ្រព្យសម្បាត្តិរបស់ឈ្មោះ ប៉េង ឈាង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ៕