2024-01-18 03:01
86

បាត់ដំបង÷  កាលពីថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០២៤  វេលាម៉ោង២១​និង​៤០ នាទីទៅហើយ នៅចំណុចក្រុមទី០៨ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអំពើហិ-ង្សាក្នុងគ្រួសារមួយកើតឡើងបង្កដោយប្ដីឈ្មោះ ង៉ុយ សឿន អាយុ៥៤ឆ្នាំ មានទីលំនៅបណ្ដោះអាសន្នភូមិឃុំកើតហេតុខាងលើ បានយកកាំ-បិ-ត កាចែត កា-ប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះទី ស្រីណេត ហៅតយ អាយុ៣៦ឆ្នាំ បណ្ដាលឱ្យរងរបួសធ្ងន់ ចំនួន០៣កាំ-បិ- តត្រូវត្រង់ចំ​ណុចក្បាលផ្នែកខាងក្រោយ០១កាំ-បិ-តស្មាខាង​ស្ដាំ០​១កាំ-បិ-តនិងត្រូវខាងក្រោយខ្នង០១កាំ-បិ-ត  បណ្តាល ឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

 ទទួលបានព័ត៌មាននេះ និងស្របតាមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង និងលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលផែនការងារប្រឆាំងការ ជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានដឹកនាំ កម្លាំងនគរបាលផែ្នកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រីង ចុះទៅធ្វើការឃាត់ខ្លួនជនសង័្សយ ជាប្តីនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ដោយដកហូតបានកាំ-បិ-ត(ធំមួយ) ជាមធ្យោបាយ ប្រព្រឹត្តិអំពើល្មើសនេះផង។

 នៅចំពោះមុខសមត្ថកិច្ចនគរបាលដែលបានសួរថាមូលហេតុអ្វីទើបកើតអំពើហិ-ង្សាទាំងកណ្តាលរាត្រីបែបនេះ?ជនសង័្សយរូបនេះបានឆ្លើយសារភាពថាមូលហេតុដែល​នាំទៅដល់ការប្រើប្រាស់អំពើហិ-ង្សាបែបនេះទៅលើភរិយាជាទីស្រឡាញ់ទាំងកណ្តាលរាត្រីបែបនេះគឺដោយ​សារតែរឿងប្រច័ណ្ឌខ្លាំងពេកនិងធ្លាប់មានជម្លោះជាច្រើនលើកច្រើនសារកន្លងមកហើយ។

 ទោះជាយ៉ាងណារហូតមកដល់ពេលនេះ ស្ត្រីជាភរិយាត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះឱ្យរួចផុតពីសេចក្តីស្លា-ប់ហើយ និងកំពុងបន្តសម្រាកព្យាបាលនៅឯមន្ទីរពេទ្យស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រីឯបុរសជាប្តីត្រូវបានសមត្ថកិច្ចនគរបាលរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ​ អនុវត្តទៅតាមផ្លូវច្បាប់៕​   ដោយ÷ស សារឿន