2024-01-24 08:01
70

ខេត្តប៉ៃលិន÷បើតាមប្រភពពីអាជ្ញាធរឃុំស្ទឹងត្រង់បានឱ្យដឹងថា÷កាលពីវេលាម៉ោង១៩ និង ២១ នាទី ថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយស្ត្រីម្នាក់បានជិះម៉ូតូឌុបកូនប្រុសស្រី ជិះលឿនមកដល់ផ្លូវកោង ស្រាប់តែរេចង្កូតជ្រុលទៅបុកពាងទឹករបស់អ្នកភូមិបណ្ដាលឱ្យដួលខ្លួនឯង នៅលើផ្លូវក្រាលកៅស៊ូ ជិះម៉ូតូក្នុងសភាពស្រវឹងស្រា ក្នុងទិសដៅពីជើងទៅត្បូងចំណុចសាលាយេស៊ូ ស្ថិតនៅក្នុងភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន។ បណ្ដាលឪ្យមនុស្សគ្រោះថ្នាក់ចំនួន ០៤ នាក់ រងរបួសធ្ងន់ ០២នាក់ ស្រាលម្នាក់ (ស្លាប់ម្នាក់ប្រុស) ខូចខាតម៉ូតូ ០១គ្រឿងកម្រិតស្រាល។

ប្រភពបានបន្តថា÷អ្នកបើកបរម៉ូតូត្រូវជាម្ដាយ ឈ្មោះ ឱក សារុន ភេទស្រី អាយុ ៣៨ឆ្នាំ ជាកម្មករ   រស់នៅភូមិភ្នំព្រាល ឃុំ ស្ទឹងត្រង់ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន ។ ជិះម៉ូតូម៉ាកសង់ឌ្រីម សេរីឆ្នាំ២០០៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ  AARR 08  (រងរបួសធ្ងន់)។

អ្នករួមដំណើរជាកូនប្រុសស្រី៣នាក់ -ទី១ ឈ្មោះ ខេម ភក្រ្តា ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិភ្នំព្រាល ឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ (ត្រូវជាកូនស្លាប់)។
អ្នករួមដំណើរទី២ ឈ្មោះ ទេព វិច្ឆិកា ភេទប្រុស អាយុ ៦ឆ្នាំ រស់នៅភូមិភ្នំព្រាល ឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ (រងរបួសធ្ងន់ត្រូវជាកូន)។
- អ្នករួមដំណើរទី៣ ឈ្មោះ គឿន ម៉ារីកា ភេទស្រី អាយុ ៣ឆ្នាំ រស់នៅភូមិភ្នំព្រាល ឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ (រងរបួសស្រាលត្រូវជាកូន)

មូលហេតុនៃគ្រោះថ្នាក់: កត្តា: មនុស្សបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវកោង គ្រោះថ្នាក់និងមិនពាក់មួកសុវត្ថិភាព។
ប្រភពបានបន្តទៀតថា÷បច្ចុប្បន្ន: ជនរងគ្រោះទាំង ០៣នាក់ខាងលើត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីសង្រ្គោះ  , រីឯសពក្មេងរងគ្រោះសាច់ញាតិធ្វើបុណ្យនៅវត្តដូនតា តាមប្រពៃណី។ ដោយសារក្រុមគ្រួសារនេះ ក្រ,។ដោយ,ស សារឿន