2023-09-30 01:09
171

ពោធិ៍សាត់៖ ជំនន់ទឹកភ្លៀងបង្កឱ្យជន់លិចតំបន់មួយចំនួនក្នុងខេត្តពោធិ៍សាត់ ដោយរងការលិចជន់នេះបង្កឱ្យប៉ះពាល់ ចំនួន៤ ក្រុង-ស្រុក រួមមាន៖ ស្រុកវាលវែង ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ប៉ះពាល់ដល់ឃុំ-សង្កាត់ ចំនួន ២១ និង ៦៩ភូមិ។ 

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរត្រួតពិនិត្យ និងចែកអំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដោយប្រើមធ្យោបាយជិះកាណូត និងជិះរថយន្តតាមស្ថានភាពជាក់ស្តែង។ 

យោងតាមរបាយការណ៍ បានឲ្យដឹងថា ផលប៉ះពាល់បឋមរួមមាន ប្រជាពលរដ្ឋ ចំនួន ៣,៤១០គ្រួសារ ស្មើនឹង ២,៧៨៥ខ្នងផ្ទះ, ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ៥៩៨នាក់ ខូចខាតផ្លូវចំនួន៨ខ្សែ លូចំនួន ០៦កន្លែង បាក់ច្រាំង ៦កន្លែង ទំនប់បង្ហៀរទឹក ០១កន្លែង ខូចខាតដំណាំស្រូវចំនួន ៥៤៤.២ហិកតា ដំណាំរួមផ្សំ និងសាវប្បកម្ម ចំនួន ២៣ហិកតា (បន្លែ,ល្ហុង) ដំណាំឧស្សាហកម្ម ចំនួន ៥៧៤.៥ហិកតា(ដំឡូងមី ពោតក្រហម សណ្តែកបាយ) ដំណាំឈើហូបផ្លែ ចំនួន៥៤៨ហិកតា(ក្រូចពោធិ៍សាត់ ធូរ៉េន សាម៉ាវ តាង៉ែន និងចេក) ជម្លៀសសត្វគោក្របីចំនួន ៤៦ក្បាល (ងាប់២ក្បាល) និងខូចខាតសម្ភារៈមួយចំនួន៕ លាន គ្រន