2024-02-23 07:02
74

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញថាលទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់យានយន្ដល្មើសចំនួន ១០៤គ្រឿង ក្នុងនោះរថយន្តចំនួន ៥៤គ្រឿង និងម៉ូតូ ៥០គ្រឿង។
    របាយការណ៍ដដែលបានគូសបញ្ជាក់ថា ទី១៖ ល្មើសជាតិស្រវឹង ចំនួន៥៤គ្រឿង កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន២០គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន១១នាក់, អ្នកបើកបររថយន្ត ចំនួន០៩នាក់+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៤គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន២០នាក់, អ្នកបើកបររថយន្ត ចំនួន១៤នាក់ ។
ទី២៖ បទល្មើសផ្សេងៗ ចំនួន៥០គ្រឿង, អត់មួកសុវត្ថិភាព ចំនួន៤១នាក់, ម៉ូតូគ្មានផ្លាកលេខ ចំនួន០១គ្រឿង, រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៦គ្រឿង, រថយន្តផ្ទុកលេីស ចំណុះ ចំនួន០២គ្រឿង ។និងទី៣៖ វិធានការអប់រំ ចំនួន២៨០នាក់ អប់រំអ្នកបេីកបរមានអាល់កុលក្រោម ០.២៥ mg/L ចំនួន១២៥នាក់,ក្នុងនោះអ្នកបេីកបររថយន្ត ចំនួន៦២នាក់, អ្នកបេីកបរម៉ូតូ ចំនួន៦៣នាក់  អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព ចំនួន១៥៥នាក់៕
  សូមចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា បើកបរកុំពិសាគ្រឿងស្រវឹង បើស្រវឹងសូមកុំបើកបរ ។