2023-12-21 04:12
122

ខេត្តពោធិ៍សាត់:សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៤របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដំណើរការអស់រយៈពេល០២ថ្ងៃកន្លងមកនេះ ត្រូវបានប្រារព្ធពិធីបិទនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ។ 

ក្រោមអធិបតីភាពលោក កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់និង ដោយបានការចូលរួមពីសំណាក់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត  លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក  លោកជំទាវ ប្រតិភូក្រសួង ក្រុមការងារ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជា្ញធរស្រុក ក្រុង ឃុំ សង្កាត់ មេប៉ុស្តិ៍ទាំង៤៩ និងមន្ត្រីរាជការសាលាខេត្តជាច្រើនផងដែរ។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានរាយការណ៍អំពីដំណើរការសន្និបាត រយៈពេលពីរថ្ងៃនេះ រដ្ឋបាលខេត្តបានរៀបចំធ្វើបទបង្ហាញ នូវរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តចលនាប្រលងប្រណាំង អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបានធ្វើការបែងចែកក្រុមពិភាក្សា ដើម្បីផ្ដល់ធាតុចូលទៅលើរបាយការណ៍ និងទិសដៅការងារ សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពការងារ របស់រដ្ឋបាលខេត្ត និងក្រុង ស្រុក ឃុំ សង្កាត់។ លោកអភិបាលលើកឡើង ផ្អែកតាមការសិក្សា អង្គប្រជុំទាំងមូល បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលរក្សាការពារបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យជាតិ ដាក់ចេញនូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

លោក កែវ រតន: រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា: សូមកោតសរសើរនិងអបអរសាទរដោយស្មោះ វាយតម្លៃខ្ពស់នូវសមិទ្ធិផលនានាក្នុងខេត្តពោធិ៍សាត់  និយាយរួមតាំងពីភូមិ កំរិតក្រុមប្រឹក្សារហូតដល់អភិបាល ដែលបានរួមគ្នាបង្កើតភាពអស់ចារឲ្យជាតិយើងកន្លងមកក៍ដូចជាជូនប្រជនក្នុងខេត្តយើងនេះ ។

 ក្នុងចំណោមសមិទ្ធិផលអស់ចារ ដែលខេត្តពោធិ៍សាត់ទទួលបានក្រោមការដឹកនាំរបស់សម្ថេចពុក តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយជាពិសេសគឺជាស្ពានរបស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំដ៍ខ្ពងខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺការខិតខំបង្កើតសមិទ្ធិផលគ្រប់វិស័យរបស់រដ្ឋបាលខេត្តពោធិ៍សាត់ របស់ថ្នាក់ដឹកនាំជាតិ ហើយសមិទ្ធិផលធំជាងគេ គឺការចូលទាំងអស់គ្នា ដែលមានការឲ្យបានបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត សម្រាប់នីតិ្តកាលទី៧បានជោគជ័យ ហើយខេត្តពោធិ៍សាត់ជាមួយការរីកចម្រើនរបស់ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរបស់ខេត្តយើង។ 

លោករដ្ឋមន្រ្តីបន្តបញ្ជាក់ប្រាប់ទៅអង្គពិធីយ៉ាងច្បាស់ថា: ការជួបជុំប្រមូលផ្ដុំគ្នាទាំងអស់មិនជាដំណោះស្រាយទេ អញ្ចឹងខ្ញុំសុំស្នើរ លោកអភិបាលខេត្តពោធិ៍សាត់ដែលនៅប្រចាំការក្នុងខេត្តនេះស្រាប់ គឺអាចជួសមុខឲ្យប្រធាន បើសិនការងារល្មមៗ អាចសម្រេចបាន ដោយមិនចាំបាច់ឲ្យខ្ញុំចុះហត្ថលេខាគ្រប់តែរឿងទេ។ ដូចជាការស្ដាប់ពីការលើកឡើងពីការលំបាករបស់លោកអភិបាលខេត្ត គ្រាន់តែតែផ្នែកក្រសួងមហាផ្ទៃ ២ទៅ៣មុខទៅហើយ ឧទាហរណ៍រឿងការខ្វះសៀវភៅប័ណ្ណគ្រួសារ ខុសអត្តសញ្ញាណប័ណ្ណដើម្បីឲ្យនគរបាលធ្វើការជូនប្រជាជន ហើយតាមប្រសាសន៍រដ្ឋលេខាធិការក្រសួងមហាផ្ទៃថាខ្វះអីអានឹង តែតាមការជាក់ស្ដែងយើងខ្វះគ្រប់កន្លែង ហើយគ្រប់ពេលវេលាទាំងអស់ មិនដឹងជាមូលហេតុស្អីទេ ប៉ុន្តែថ្នាក់ក្រោមជាតិមិនដែលបានគ្រប់គ្រាន់ទេ រឿងក្រដាស់នឹង ហើយរឿងមន្រ្តីនគរបាលបំពេញក្របខ័ណ្ឌឬទទួលមរណ:ភាពឬក៍ចូលចូលនិវត្តន៍ សូមឲ្យក្រសួងមហាផ្ទៃចាត់ចែងបំពេញកិច្ចការខ្វះខាតនិងផង ចឹងលោកអភិបាលខេត្តត្រូវស្មើរ ឫចាំបាច់ត្រូវឲ្យខ្ញុំចុះហត្ថលេខាក៍បានដែរ។ ឯរឿងមួយទៀតគឺក្រសួងដែនដីនគរូបនីយកម្មនាំឲ្យសំណង ដែលស្ថិតនៅតំបន់បី ដូចជានៅស្រុកក្រគរនៅស្រុកកណ្ដៀងនិងស្រុកបាកានក្នុងខេត្តពោធិ៍សាត់ ដែលមានបញ្ជីជំរឿនចុះរូចហើយ ហេតុអីក៍យូម្លេះនៅមិនចេញប័ណ្ណកម្មសិទ្ធឲ្យពួកគាត់ទៀត អានិងត្រូវទៅព្រីននៅ(អាឡឺម៉ង់)អីបានមិនចេញ ដូចនេះត្រូវធ្វើកិច្ចការនេះជាបន្ទាន់ ដើម្បីកំឲ្យពលរដ្ឋលោករងចាំពួកយើង។

ជាចុងក្រោយលោករដ្ឋមន្រ្តីនិងលោកអភិបាលជាមួយប្រធានក្រុមប្រឹក្សាខេត្តក៍បានផ្ដល់គ្រឿងឥស្សរយស ដល់មន្ត្រីរាជការដែលមានស្នាដៃចំណុះរដ្ឋបាលសាលាខេត្តដែលមានស្នាដៃធ្វើការងារល្អផងដែរ៕ លាន គ្រន