2023-07-11 07:07
319


ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ មិនដឹងជាមានវិបត្តិអ្វីក្នុងខ្លួន បានមកលើស្ពានជ្រោយចង្វាយរួចប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចជួយសង្គ្រោះ និងចាប់ទាន់ពេលវេលាកុំអីមិនដឹងស្លាប់ ឬរស់។ 


   ហេតុការណ៍ជនបរទេសប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននេះ បានកើតឡើង នៅវេលាម៉ោង ១១និង៤០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ ស្ថិតចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 
   ចំពោះជនបរទេសនោះ មានអាយុប្រហែល ៤០ផ្លាយ ហើយមិនដឹងមានបញ្ហាអ្វីទេបានមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារបែបនេះ ប៉ុន្តែសំណាងល្អត្រូវបានសមត្ថកិច្ចឃើញទាន់ និងជួយសង្គ្រោះទាន់ពេលវេលា។ 
   ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងខាងលើ និងបានធ្វើការយកបុរសជនជាតិបរទេសរូបនេះ ប្រគល់ជូនស្ថានទូតរបស់គេផងដែរ៕