2024-03-25 05:03
39

ភ្នំពេញ៖ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០២៤ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ក្រុមក្មេងទំនេីងមួយក្រុមប្រដាប់ដោយដំបងនិងដុំថ្មចាំវាយគូរ ទំនាស់តែមិនទាន់បានវាយផងសមត្ថកិច្ចមកឃាត់ខ្លួនយកទៅសួរនាំ។ 
ជនសង្ស័យដែលឃាត់ខ្លួនបានទី១/ឈ្មោះ សៀង បញ្ញា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ជនសង្ស័យគ្មានសារធាតុញៀន)។ 

ទី២/ ឈ្មោះ ឆេង គានី ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិក្រាំស្លៀរ ឃុំត្រពាំងម្លូ ស្រុកទឹក ផុស ខេត្តកំពុងឆ្នាំង ។(ជនសង្ស័យគ្មានសារធាតុញៀន)។ 
ទី៣/ ឈ្មោះ គឿន ណៃ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង៤ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (ជនសង្ស័យគ្មានសារធាតុញៀន)។ 

ទី៤/ ឈ្មោះ គឺ សុជី ភេទប្រុសអាយុ២១ឆ្នាំមុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។(ជនសង្ស័យគ្មានសារធាតុញៀន)។ 

ទី៥/ ឈ្មោះ ម៉ិច ជំនះ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរជាង ស្នាក់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។ (ជនសង្ស័យគ្មានសារធាតុញៀន)។ 
ទី៦/ ឈ្មោះ ធឿន ដេត ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (ជនសង្ស័យមានសារធាតុញៀន)។ 

ទី៧/ ឈ្មោះ ណេន សុខណិតភេទប្រុសអាយុ២៣ឆ្នាំមុខរបរដឹកជញ្ជូនស្នាក់នៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (ជនសង្ស័យគ្មានសារធាតុញៀន)។ 

ទី៨/ ឈ្មោះ ឌុយ ម៉ៅ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។(ជនសង្ស័យគ្មានសារធាតុញៀន)។

ទី៩/ ឈ្មោះ សន បូរ៉ា ភេទប្រុសអាយុ២៤ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (ជនសង្ស័យមានសារធាតុញៀន)។

សម្ភារៈវត្ថុតាងៈ ដំបងឈើ៤ដើម,ដំបងទីបដែក៣ដើមនិងដុំថ្ម១០ដុំ។សម្ភារៈដកហូតៈ ម៉ូតូ២គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅផ្លាកលេខបាត់ដំបង 1AT-2685 ស៊េរី ឆ្នាំ2023 និង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅផ្លាកលេខបាត់ដំបង 1AT-4541 ស៊េរីឆ្នាំ2023។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុ ដោយមានការបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាឱ្យកម្លាំងតាមបណ្តាប៉ុស្តិ៍ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មេីសផ្សេងៗ ទេីបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលចោមចៅទី១ បានចេញល្បាតនៅក្នុងមូលដ្ឋានលុះមកដល់ចំណុចលើផ្លូវបេតុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែឃើញមានជនសង្ស័យមួយក្រុមមានគ្នា៩នាក់ ប្រដាប់ដោយដុំថ្ម ដំបងឈើកំពុងតែឈរនៅលើផ្លូវពេលនោះកម្លាំងសមត្ថកិច្ចក៏បានឈប់សួរនាំហើយក្រុមជន សង្ស័យបានប្រាប់សមត្ថកិច្ចថាមានក្មេងស្ទាវមួយក្រុមបានជិះម៉ូតូ៤គ្រឿងមិនចាំម៉ាកនិងស្លាកលេខបានជិះឆ្លង កាត់ហើយស្រែកជេរទៅលើពួកខ្លួននិងបានយកដុំថ្មគប់ថែមទៀតហើយបាននាំគ្នាគេចបានទៅអស់ បន្ទាប់មក សមត្ថកិច្ចក៏បានអប់រំណែនាំក្រុមជនសង្ស័យទាំង៩នាក់អោយចូលដេក ឈប់កាន់ដុំថ្មនិងដំបងឈរតាមផ្លូវបន្ត ទៀតហើយសមត្ថកិច្ចបានជិះម៉ូតូល្បាតទៅមុខបន្តរួចមួយសន្ទុះក្រោយមកសមត្ថកិច្ចបានត្រឡប់មកវិញ ហើយបានឃើញក្រុមជនសង្ស័យមិនព្រមចូលដេកសមត្ថកិច្ចក៏បាននាំខ្លួននិងវត្ថុតាងមានដុំថ្មនិងដំបងឈើមក ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដើម្បីសួរនាំ ហើយជនសង្ស័យបានឆ្លើយសារភាពថាក្រុមខ្លួនពិតជាបានយកដុំថ្ម និងដំបងឈើកំពុងតែចាំគប់ទៅលើក្មេងស្ទាវមួយក្រុមទៀតដែលបានមករករឿងជេរម្រាយក្រុមខ្លួនហើយសមត្ថកិច្ច បានកសាងសំណុំបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាម នីតិវីថីច្បាប់ ៕