2024-02-20 11:02
75

ព្រះសីហនុ៖ ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី និង ស្លុតម៉ាស៊ីនខុសច្បាប់មួយកន្លែង នៅជាប់កាស៊ីណ ហ្គាឡាក់ស៊ីវើល បានបើកដំណើរឲ្យភ្ញៀវខ្មែរ និងបរទេសចូលយ៉ាងគគ្រឹកគគ្រេងគ្មានសមត្ថកិច្ចមិនហ៊ានបង្រ្កាប ដោយលោកអធិការនគរបាលអះអាងថា «ហួសដែនសមត្ថកិច្ចរបស់ខ្លួន ទាល់តែខាងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក) ទើបគេសិទ្ធបង្ក្រាប»។

ទីតាំងបនល្បែងដ៏ធំខាងលើ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា បនល្បែងនេះ មានដូចជា ហ្គេមបាញ់ត្រី និងស្លុតម៉ាស៊ីន បៀការ៉ាត និងល្បេងផ្សេងៗទៀតជាដើម ។ ម្ចាស់ទីតាំងនេះ មិនដឹងមានខ្នងបង្អែកក្រាស់ប៉ុនណានោះទេ បានជាហ៊ានបើកល្បែថខុសច្បាប់ពង្វក់ប្រជាពលរដ្ឋកនមេងចាសឲ្យចូលលេងយ៉ាងសប្បាយ។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា កន្លែងល្បែងស៊ីសងពួកគាត់សង្កេតឃើញក្រុមអ្នកញៀនល្បែងទាំងទាំងចាស់ចេញចូលលេងយ៉ាងគគ្រឹកគគ្រេងពេលខ្លះយកទាំងក្មេងតូចចូលទៅជាមួយផងដែរ ប៉ន្តែសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធហាក់ព្រងើយកន្តើយមិនហ៊ានបង្ក្រាប ដោយសារខ្លាចប៉ះពាល់កន្លែងរបស់អ្នកធំ ឬមួយមានទទួលបានផលលាភពីម្ចាស់បនល្បែងឬយ៉ាងណានោះទេ?

ទីតាំងបនល្បែងស៊ីសងខាងលើ កំពុងពង្វក់ស្មារតីឲ្យក្មេងៗគេចសាលា ព្រោះពួកគេញៀនល្បែងងប់ងល់មានអ្នកឈះឆាញ់រាប់ពាន់រាបម៉ឺនដុល្លារ។
ពាក់ព័ន្ធបនល្បែងដ៏ធំនេះ លោក សំ ប្រាក់ នាយប៉ុស្តិ៍សង្កាត់លេខ៤ នៃអធិការដ្ឋានក្រុងព្រះសីហនុ បានប្រាប់ថា «ប្រសិនល្បែងស៊ីសងនោះនៅក្នុងកាស៊ីណូលោកពុំមានសិទ្ធចាត់ចែងទេ ប៉ុន្តែបើលេងនៅក្តៅលោននឹងរៀបចំចាត់ចែងកម្ចាត់ឲ្យអស់»។  ចំណែកលោក តី វិសាល អធិការក្រុងព្រះសីហនុ  បានមានប្រសាសន៍យ៉ាងខ្លីថា «ពាក់ព័ន្ធរឿងល្បែងស៊ីសងជាប់កាស៊ីណូ ហ្គាឡាក៎ស៊ីវើល សមត្ថកិច្ចរបស់លោកគ្មានសិទ្ធចូលនោះទេ ទាល់តែប្រាប់ទៅខាង គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក) គេនឹងមានចំណាក់ការ»។  យោងទៅតាមសេចក្ដីណែនាំរបស់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ស្ដីពី ការរឹតត្បិតល្បែងពីការលេងល្បែង ក្នុងកាស៊ីណូក្នុងព្រះរាជាណាចក្រកម្ពុជា ហាមឃាត់ដាច់ខាតមិនឲ្យពលរដ្ឋខ្មែរចូលលេង ដូចជាបុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ឬគ្រឿងញៀន ជាពិសេសប្រជាពលរដ្ឋខ្មែរទូទៅដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោតជាដើម និងនៅមានចំណុចជាច្រើនទៀតដែល គ.ល.ក.បានធ្វើការណែនាំដល់ម្ចាស់កាស៊ីណូមុននឹងបើកអាជីវកម្ម។

សូមជម្រាប់ថា កាលពីថ្មីៗនេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាដល់អភិបាលរាជធានី ខេត្តទាំងត្រូវយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវមកសម្តេចដោយផ្ទាល់ ព្រោះពេលវេលានេះក្នុងប្រទេសកម្ពុជាមិនមែនពេលត្រូវពង្រាយល្បែស៊ីសងឡើយ៕