2023-10-21 02:10
359

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ស្របតាមគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ព្រមទាំងពិនិត្យមើលបញ្ហាគ្រឿងញៀនបញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាចោរលួច ឆក់ អំពើហិង្សា និងល្បែងខុសច្បាប់ជាដើម ព្រោះបញ្ហានេះបានធ្វើឱ្យពលរដ្ឋនៅមានការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់បន្ថែមទៀត។

ការជំរុញបែបនេះរបស់លោកស្រី ឃួន ឃុនឌី បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែរបស់គណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ស្វាយ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។

លោកស្រីបានកោតសរសើរអាជ្ញាធរដែនដីក្នុងការយកចិត្តទុកដាក់ បម្រើការងារជូនប្រជាពលរដ្ឋយ៉ាងសកម្ម និងលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ដើម្បីរួមគ្នាធ្វើអំពើល្អបំម្រើភូមិ ឃុំរបស់ខ្លួន ក្រុមប្រឹក្សាឃុំសូមចូលរួមសហការគ្នាកសាង និងថែរក្សាសមិទ្ធផលនានា ដែលបានកសាងកន្លងមកអោយបានគង់វង្ស និងត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីបំពេញនូវតម្រូវការការងារបច្ចុប្បន្នឱ្យមានភាពល្អប្រសើរបន្ថែមទៀត និងបន្តពង្រឹងទំនាក់ទំនងយ៉ាងជិតស្និតលើការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាពខ្ពស់។

លោកស្រី ឃួន ឃុនឌី បានជំរុញឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធនៅមូលដ្ឋានបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបាន កាន់តែល្អទ្វេឡើង ស្របតាមគោល នយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ព្រមទាំងពិនិត្យមើលបញ្ហាគ្រឿងញៀនបញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាចោរលួច ឆក់ អំពើហិង្សា និងល្បែងខុសច្បាប់ជាដើម ព្រោះបញ្ហានេះបានធ្វើឱ្យពលរដ្ឋនៅមានការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់បន្ថែមទៀត។

លោកស្រី ឃួន ឃុនឌី បានលើកទឹកចិត្តជំរុញ និងគាំទ្រគ្រប់រាល់សកម្មភាពទាំងអស់របស់ភូមិឃុំ ក្នុងឆន្ទៈចូលរួមកសាង និងអភិវឌ្ឍមូលដ្ឋានផ្ទាល់បម្រើសុខភាពសាធារណៈ ចូលរួមដោះស្រាយទុក្ខលំបាក កែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត ព្រមទាំងផ្តាំផ្ញើឱ្យយកចិត្តទុកដាក់មើលថែរក្សាសុខភាពជូនប្រជាពលរដ្ឋពង្រឹងការងារសន្តិសុខ និងសុវត្ថិភាពមូលដ្ឋានឱ្យបានល្អប្រសើរ ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ៕