2024-03-09 11:03
66

ខេត្តព្រះសីហនុ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញពីសកម្មភាពអនុវត្តការងារថែទាំ ធ្វើផ្លូវ ផ្លាកសញ្ញា និងការជួសជុលផ្លូវខូចចំនួនក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ 

ជាក់ស្ដែងការងារថែទាំប្រចាំ មានដូចជា៖
១.លើកំណាត់ផ្លូវជាតិលេខ៤៖ បន្តការងារជួសជុលក្រលុក កាត់សម្អាតស្មៅ និងស្រោចទឹកសួន ចន្លោះគ.ម ២១៥+៨០០ដល់គ.ម ២២៦+០០០ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។

២.លើកំណាត់ផ្លូវជាតិលេខ៤៥៖ បន្តការងារគូសគំនូសចរាចរណ៍ និងកាត់សម្អាតស្មៅ ចន្លោះគ.ម ៧+០០០ ដល់គ.ម៩+០៩០ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ។
៣.លើកំណាត់ផ្លូវជាតិលេខ៤៧៖ បន្តការងារកាត់សម្អាតស្មៅតាមបណ្តោយបរិក្ខារផ្លូវ និងតំឡើងផ្លាកសញ្ញាចរាចរណ៍ ចន្លោះគ.ម ០+០០០ ដល់គ.ម៨+៨៩០ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ។

៤.លើកំណាត់ផ្លូវខេត្តលេខ១៤៨៖ បន្តការងារកាត់សម្អាតស្មៅតាមបណ្តោយបរិក្ខារផ្លូវ ចន្លោះ គ.ម ១០+០០០ ដល់គ.ម ១៣+០០០ ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ។
៥.លើកំណាត់ផ្លូវខេត្តលេខ១៤៦បេ៖ បន្តការងារកាត់សម្អាតស្មៅតាមបណ្តោយបរិក្ខារផ្លូវ ចន្លោះ គ.ម ២+០០០ ដល់គ.ម ៤+០០០ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ។
ដោយឡែកការងារជួសជុលខួប រួមមាន៖

១. លើកំណាត់ផ្លូវខេត្តលេខ១៤៩៖ បន្តការងារស្ថាបនាស្ពានបេតុង ត្រង់គ.ម៥៤+៦៥០ ស្ថិតនៅឃុំសាមគ្គី ស្រុកព្រៃនប់។
២. លើកំណាត់ផ្លូវជាតិលេខ៤៖ បន្តការងារសាងសង់ប្រឡាយបេតុងបន្តពីលូប្រអប់កាត់ទទឹងផ្លូវ ត្រង់គ.ម១៨១+៦៦០ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់៕