2023-07-08 03:07
219

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទឺ៧ខែកក្កដាឆ្នាំ២០២៣ នៅចំណុចភូមិសម្តេច​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​សាត គឹមសាន ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង និង​យោបល់លោកឧត្តមសេ​នីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារ​នគរបាលព្រហ្មទណ្ឌ លោកវរសេនី​យ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងធ្វើការ​ស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះ​ ហ៊ត​ ផាត​ ហៅ​ តឹង​ ភេទប្រុស​ អាយុ​២២​ឆ្នាំ​ មានទីលំ​នៅភូមិសម្តេច​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការស្រាវជ្រាវក្នុងករណីលួចយកទ្រព្យសម្បត្តិអ្នកដទៃ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០​២៣ វេលាម៉ោង​២២និង៣០នាទី​ រហូតដល់វេលាម៉ោងប្រមាណ ០៣និង១៥នាទីរំលងអធ្រាត្រ ឈា​ន​ចូល​ថ្ងៃទី​ ០៣​ ខែកក្កដា​ ឆ្នាំ២០​២៣​ នៅចំណុចក្រុមទី១៩ ភូមិសម្តេច​ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មាន​ករណី​អំពេីលួច (លួចយកទូរស័ព្ទ) មួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានលួចយកទូរស័ព្ទរបស់ជនរងគ្រោះ​ឈ្មោះរី​ សារឿប ភេទប្រុ​ស​ អាយុ៣០ឆ្នាំ​ មានទីលំនៅចំណុចកេីតហេតុខាងលេី ទរស័ព្ទម៉ាកសាំស៊ុង​Sam​Sung galaxy A22 ពណ៌ស្វាយ។ 

ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវនេះសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្ត​ងព្រមទាំងដកហូតកាបូបដាក់ប្រាក់ពណ៌ត្នោត​ចំនួន១​ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកទម្ងន់០.​១០​ក្រាម​ ចំនួន០១ថង់​​(សង័្សយជាសារធាតុញៀន)ឧបករណ៍ប្រេីប្រាស់ថ្នាំញៀន​ចំនួន១​ ដែកកេះចំនួន០២​ ទូរស័ព្ទដៃចំ​នួន០២គ្រឿង​ ម៉ាកSamsung galaxy A22 ជា​របស់ជនរងគ្រោះ​ និងទូរស័ព្ទដៃ​ ម៉ាកVivo 1915​ ពណ៌ខ្មៅ។ 

ករណីនេះ​នគរបាលស្រុកកំពុងក​សាងសំណុំរឿងបញ្ជូនទៅអនុវត្តតាម​នីតិវិធី រីឯសម្ភារប្រគល់ជូនម្ចាស់វិញ៕