2023-04-27 05:04
285

ព្រៃវែង៖ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធផលនានានៅវត្តថ្មី ហៅវត្តគ្រើល ស្ថិតនៅភូមិបន្ទាយបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ 

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ឲ្យដឹងថា វត្តថ្មី (ហៅវត្តគ្រើល) ដែលរៀបចំពិធីពិធីកាត់ឬសសីមា និងសម្ភោធសទ្ធផលនានា ពេលនេះ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៨៧៦ ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការ មា ឯក លើផ្ទៃដីទំហំ ២៧.៦៧៦ ម៉ែត្រការ៉េ ជាដីកម្មសិទ្ធិរបស់ឧបាសក ត្រោក និងឧបាសិកា សួស បានវេរប្រគេនព្រះសង្ឃ ដើម្បីបានជាសម្បត្តិក្នុងព្រះពុទ្ធសាសនា។ ហើយបច្ចុប្បន្ន វត្តថ្មី មហៅ វត្តព្រើល មានរាយការ១៣៧ឆ្នាំ។ 

ឯកឧត្តម អភិបាលខេត្ត បន្តរទៀតថា សមិទ្ធផល រួមមាន កសាងកុដិ, ហោត្រ័យ ១ ខ្នង, ជួសជុលកុដិ ២ខ្នង, សាណរៀន ១ ខ្នង មាន ៦ បន្ទប់, ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ,សាលាឆាន់ ១ខ្នង, បង្គន់អនាម័យ ១២ បន្ទប់, អាងទឹក១, ម៉ាស៊ីនភ្លើង ២ គ្រឿង, ចាក់ដីក្នុងទីធ្លាវត្ត, ដាំកូនឈើ, ផ្លូវបេតុង ២ ខ្សែ ខាងមុខព្រះវិហា និងខាងមុខសាលាឆាន់, បានចាក់សាបក្នុងបរិវេណវត្ត ធ្វើរបងវត្ត, ស្រះទឹកទំហំ ៤០ ម X ៣៥ ម, ចេតិយ៍រួម ដងទង់ បុស្បុក . bនបណ្តុះកូនឈើទំហំ ១៨ម x ៧.៧០ ម, សួនច្បារចាក់បេតុងជុំវិញព្រះវិហារថ្មី , ក្លោងទ្វារខាងត្បូងវត្ត, ជីកស្រះទឹក, ឡដុតសម្រាម និងជីធម្មជាតិ, កសាងឈាបនដ្ឋាន។ សមិទ្ធផល ទាំងអស់នេះកើតឡើងដោយកម្លាំងសាមគ្គីរបស់ពុទ្ធដើងជិតឆ្ងាយគ្រប់ទិសទី និងសប្បុរសជននានា ក្រោម ការដឹកនាំរបស់ព្រះគ្រូចៅអធិការ មុំម សម៉ុន សរុបជាថវិកាចំនួន ៩៣២,៧២៩ (កៅសិប បីម៉ឺន ពីពាន់ ប្រាំពីរយ ម្ភៃប្រាំបួន ដុល្លាអាមេរីច) ។ 

ថ្លែងនៅក្នុងឱកាស់នោះដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវការអបអរសាទរ ត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ នៅក្នុងទីអារាមវត្តថ្មី ហៅវត្តគ្រើលមួយនេះ ។ សមិទ្ធផលគួរជាទីមោទនៈទាំងអស់នេះ កើតឡើងពីសទ្ធាជ្រះថ្លារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការចូលរួមចំណែកបំពេញកុសលពីសំណាក់ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក្នុងការសាងសង់ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា និងសម្រាប់ជូនលោកតាលោកយាយ និងពុទ្ធបរិស័ទជិតឆ្ងាយ ប្រើប្រាស់ជួបជុំធ្វើបុណ្យទាន ទៅតាមគន្លងប្រពៃណីសាសនា។ 

ឯកឧត្តម បណ្ឌិត ក៏សូមអរគុណចំពោះប្រជាពលរដ្ឋស្រុកកំពង់ត្របែក ដែលតែងជឿទុកចិត្តមកលើ សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពនានា ជាពិសេសការស្ម័គ្រចិត្តទទួលចាក់វ៉ាក់សំាងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជួយឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរីករាលដាលក្នុងសហគមន៍បានយ៉ាងលឿន និងស្ថិតក្នុងចំណោមប្រទេសដែលបើកសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញបានមុនគេ រហូតធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញយ៉ាងលឿនពីវិបត្តិនៃជំងឺកូវីដ-១៩ ។ 

ឯកឧត្តម បណ្ឌិត មានប្រសាសន៍ថា ការបម្រើ សង្គ្រោះ កសាង ការពារ និងអភិវឌ្ឍជាតិ សំដៅធ្វើយ៉ាងណាឱ្យប្រជាជនរស់នៅប្រកបដោយក្តីសុខសាន្ត ហើយគ្រប់មូលដ្ឋានភូមិស្រុកនៅទូទាំងប្រទេស ក៏ទទួលបានការអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាព។ 

ក្នុងន័យនោះដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានជំរុញឲ្យមន្ត្រីរបស់គណបក្សប្រជាជនគ្រប់រូប បន្តចូលរួមបម្រើ រែកពន់ និងសម្រេចភារកិច្ច និងសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីនាំស្នាមញញឹមជូនប្រជាជនយើង។ ខ្មែររួមគ្នា ខ្មែរកាន់តែរីកចម្រើន និងអាចរស់នៅជាមួយគ្នាដោយភាពសុខដុមរមនា និងសុភមង្គល។ 

ឯកឧត្តម បណ្ឌិត ក៏បានបំពាក់គ្រឿងឥស្សរៈយសដល់ សប្បុរសជន ដែលបានចំណាយនៅថវិកាធនធានដើម្បីចូលរួមចំណែកក្នុងការកសាងវត្តនេះ។ ឯកឧត្តម បណ្ឌិត ក៏បានអញ្ជើញកាត់ខ្សែរបូរ និងកាត់ឬសសីម៉ា ឆ្លងដាក់ឲ្យប្រើប្រាស់ផងដែរ៕