2024-02-16 02:02
127

ភ្នំពេញ៖ អតិថិជនជាម្ចាស់លុយដែលបានដាក់ទន់វិនិយោគជាមួយក្រុមហ៊ុន បុរីនប៊្រីលាន ស៊ីធី បានការប្រាក់ខ្ពស់ ដែលមានលោកស្រីឧកញ៉ា ឡេង ចាន់ណា ជាអគ្គនាយិកាបានផ្ទុះការតវាជាបន្តបន្ទាប់ ដើម្បីទាមទាដកប្រាក់ដើមវិញ ដោយក្រុមហ៊ុនមិនបានបំពេញកាតព្វកិច្ចខកខាតទូទាត់ប្រាក់ចំណេញតាមកិច្ចសន្យាជាច្រើនខែ។

ក្រុមប្រជាពលរដ្ឋរាប់រយនាក់មកពីបណ្តាខេត្តផ្សេងៗ បានប្រមូលម្តុំនាំគ្នាតវ៉ាបិទផ្លូវជាច្រើនលើកក្ន្ងងកំឡុងដើមឆ្នាំ២០២៤នេះ ដើម្បីទាមទារសុំឱ្យលោកជំទាវ ឡេង ចាន់ណា អគ្គនាយិការក្រុមហ៊ុន បុរី ប្រ៊ីលាន ស៊ីធី មានទីតាំងស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ឲ្យចេញមុខមកដោះស្រាយ ជាមួយពួកគាត់ដោយសងលុយវិញ ក្នុងការយកលុយពីពួកគាត់បានខ្ចីប្រាក់ពីធនាគារយកមកដាក់ឱ្យក្រុមហ៊ុននេះ ដើម្បីចង់បានការប្រាក់ខ្ពស់ ក្នុងការលក់ផ្ទះល្វែង ជូនអតិថិជនទិញភ្លាម ចំណេញភ្លេត។

ចំពោះបុគ្គលិកជាអ្នកគ្រប់គ្រង ឬហៅថាធីម សរុបមាន ២៥ក្រុម អ្នកដើរគៀងគរ និងផ្សព្វផ្សាយអូសទាញប្រជាពលេដ្ឋ នៅតាមផ្ទះ ភូមិ ឃុំ ស្រុក ក្រុង និងខេត្ត....ជាដើម ដោយមានអ្នកទៅខ្ចីលុយពីធនាគារ ឯកជនម្នាក់ៗរាប់ម៉ឺនដុល្លារ មកដាក់ឱ្យក្រុមហ៊ុនបុរី ប្រ៊ីលាន ព្រោះចង់បានស៊ីការប្រាក់ខ្ពស់ ប៉ុន្តែខាតទាំងដើមទាំងចុងអស់។ រាល់សកម្មភាពរបស់លោកស្រីឧកញ៉ា ឡេង ចាន់ណាធ្វើរបៀបទីផ្សារបណ្តាញ ប្រមូលពីពលរដ្ឋយកធ្វើមានធ្វើបានរួចមិនបានទូទាត់តាមកិច្ចសន្យា ឬអាចនិយាយមួយបែបទៀត «ធ្វើនំអត់ម្សៅ»។

បើតានមេធីមទាំង ២៥ក្រុម បាននិយាយថា ពួកគាត់ចង់បានឱ្យម្ចាស់ក្រុមហ៊ុន បុរី ប្រ៊ីលាន សុធី ចេញមុខដោះស្រាយយកលុយមកសងឱ្យពួកគាត់ទាំងអស់គ្នាវិញតែប៉ុណ្ណោះ បើមិនដោះស្រាយទេ ពួកគាត់រៀបចំឯកសារដើម្បីរកមេធាវីប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ ព្រោះប្រជាពលរដ្ឋបានប្តឹងពួកគាត់ជាអ្នកហៅពួកគាត់យកលុយមកដាក់ ដើម្បីទទួលបាលផលចំណេញ។

ការតវ៉ារបស់ប្រជាពលរដ្ឋជាមួយលោកស្រី ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុន បុរី ប្រ៊ីលាន ស៊ីធី វើលដ៍ ផ្ទះល្វែង ដើម្បីឱ្យម្ចាស់ក្រុមហ៊ុនចេញមុខមកដោះស្រាយចំពោះមុខអតិថិជន ជាពិសេសត្រូវបង្វិលដើមឲ្យពួកគាត់វិញ។

សូមជម្រាបថា ក្រុមហ៊ុន បុរី ប៊្រីលាន បានអូសទាញ និងគៀងគរពលរដ្ឋគ្រប់ទិសទី ឲ្យយកប្រាក់មកដាក់មានអ្នកខ្លះ ២ម៉ឺនដុល្លារ រហូតទៅ៥ម៉ឺនដុល្លារ ក្រុមហ៊ុនឱ្យការប្រាក់ខ្ពស់ ៤ភាគរយ ក្នុងមួយខែ ប៉ុន្តែពួកគាត់ទទួលបានត្រឹមរយ:ពេល៣ខែដំបូងប៉ុណ្ណោះ ហើយក្រុមនេះសន្យារខ្យល់រហូតទើបពួកគាត់នាំគ្នាមកក្រុមហ៊ុនធ្វើការតវ៉ា ដើម្បីឱ្យក្រុមហ៊ុនចូលខ្លួនដោះស្រាយតាមកិច្ចសន្យា។

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន បុរី ប៊្រីលាន ស៊ីធី ចុះនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ បានឲ្យដឹងថា ក្រុមហ៊ុនចេញមុខ ដោះស្រាយបញ្ហាជូនអតិថិជនដោយសម្រេចថា ក្រុមហ៊ុននិងយកដីដែលក្រុមហ៊ុនមានស្រាប់ យកមកកាត់បញ្ចប់បញ្ហាក្នុងការទូទាត់បំណុល អតិថិជនទាំងអស់ដែលបានចងការប្រាក់ជាមួយ ថ្នាក់ដឹកនាំក្រុមហ៊ុនកន្លងមក។

ចំពោះបងប្អូនដែលបានសម្រេចចិត្តទទួលយកដី សូមមេត្តារង់ចាំក្រុមហ៊ុន នឹងធ្វើការណាត់ថ្ងៃឲ្យប្រជាពលរដ្ឋឡើងមក ដើម្បីរៀបចំធ្វើឯកសារជាមួយមេធាវីក្រុមហ៊ុន។ ដោយឡែក ចំពោះអ្នកដែលមិនទាន់បានសម្រេចចិត្តទទួលយកការទូទាត់កាត់យកដីនេះបញ្ចប់ទេ អាចបន្តគិតពិចារណា និងពិភាក្សារកដំណោះស្រាយបន្ថែមជាមួយបុគ្គលិកក្រុមហ៊ុនទាំង ២៥ក្រុម ដើម្បីកុំឲ្យមានការចំណាយច្រើនសារនៅក្នុងការឡើងចុះ។

សូមបញ្ជាក់ថា លោកស្រីឧកញ៉ា ឡេង ចាន់ណា ជាអគ្គនាយកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក ដែលក្រុមហ៊ុនធ្វើការអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយក្នុងខេត្តកំពង់ធំ និងពង្រើកខ្លួនចូលក្នុងទឹកដីខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗទៀតលើវិសយ័អចលនទ្រព្យ។ ក្រៅពីវិស័យអចលនទ្រព្យ អ្នកស្រីក៏បានកំពុងនាំចូល និងចែកចាយគ្រឿងសម្អាងផងដែរ។

លោកស្រី ឡេង ចាន់ណា ត្រូវបានប្រមុខរាជរដ្ឋាភិបាលស្នើព្រះមហាក្សត្រផ្តល់គោរមងារ ជា «ឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០១៩៕