2023-07-17 06:07
287

 

(កំពត) នាថ្ងៃទី ១៦ ខែកក្កដាឆ្នាំ២០២៣នេះ ឯកឧត្តម ញ៉ូវ សាឯម ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពតបានបន្តដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនចុះឃោសនាស្វែងរកសំឡេងឆ្នោតនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋចុះចំនួន ៣ ឃុំ នៅក្នុងស្រុកដងទង់-ទី១ឃុំខ្នាយខាងជើង -ទី២ឃុំខ្នាយខាងត្បូង ទី ៣ ឃុំទទុង ស្រុកដងទង់ខេត្តកំពត។ 


   ឱកាសធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ ឆ្នាំ២០២៣ កាន់តែខើចទៅៗហើយ សម្រាប់ខេត្តកំពត រយៈពេល១៦ថ្ងៃកន្លងមកនេះ គេឃើញគណបក្សប្រជាជនកម្ពុជានៅតែបន្តធ្វើសកម្មភាពយ៉ាងក្លៀវក្លា ពិសេសការចុះទៅឃោសនាស្វែងរកសំឡេងគាំទ្រនៅតាមខ្នងផ្ទះប្រជាពលរដ្ឋតាមមូលដ្ឋាននានា។
    ជួបជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅតាមខ្នងផ្ទះ  ឯកឧត្តម ញ៉ូវ សាឯម បានរំលឹកអំពីគុណបំណាច់ និងសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ដែលមានម្តេចតេជោ ហ៊ុន សែនជាប្រធាន និងជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសនាពេលបច្ចុប្បន្ន។
   ឯកឧត្តម ញ៉ូវ សាឯម ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត ក៏បានពន្យល់អំពីគោលនយោបាយទាំង៩ចំណុចរបស់បក្ស និងពន្យល់បន្ថែមអំពីសារប្រយោជន៍នៃការបោះឆ្នោត និងរបៀបគូសលើស្លឹកឆ្នោតឲ្យបានត្រឹមត្រូវផងដែរ។
   ឯកឧត្តម ញ៉ូវ សាឯម អនុប្រធានគណបក្សខេត្ត បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន  រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ការពារសន្តិភាព បន្តការអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនឲ្យកាន់តែប្រសើរ។
   ឯកឧត្តម ញ៉ូវ សាឯម ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានស្នើសុំឲ្យ ប្រជាពលរដ្ឋទាំងអស់សូមជួយបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនប្រជាពលរដ្ឋបន្តទៅទៀត ដើម្បីផ្តល់ឱកាសឲ្យ សម្តេចតោជោ បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេស ឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងបន្តទៀត។បើតាមការបញ្ជាក់របស់មន្ត្រីរៀបចំការបោះឆ្នោត ខេត្តកំពត ថាសកម្មភាពឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយទាំង១២ ក្នុងរយៈពេល១៦ថ្ងៃកន្លងមកនេះ មានភាពល្អប្រសើរគ្រប់បែបយ៉ាង ហើយជាការកត់សំគាល់ គណបក្សប្រជាជនកម្ពុជាធ្វើសកម្មភាពឃោសនាបានផុលផុសជាងគេនៅគ្រប់មូលដ្ឋាននៃក្នុងភូមិសាស្ត្រខេត្តកំពត។