2024-03-24 03:03
40

ភ្នំពេញ៖ បុរសម្នាក់ប្រើប្រាស់សារធាតុញៀន បង្កការអុកឡុកនៅក្នុងមូលដ្ឋាន និងធ្វើសកម្មភាពជាន់ឈ្លីលើទង់ជាតិ របស់ «ព្រះរាជាណាចក្រកម្ពុជា» ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី។ 
   ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នេះថា ជនសង្ស័យឈ្មោះ អ៊ុក ភក្តី ភេទប្រុស មុខរបរ រេីសអេតចាយ ស្នាក់នៅ ផ្ទះជួល ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មកម្លេះ។ 
   លោក ទូច សុខៈ (សុឃៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា «ករណីរូបភាពបុរសម្នាក់ពាក់អាវពត៌ក្រហមឈរជាលើទង់ជាតិរបស់កម្ពុជា ត្រូវបានគេបង្ហោះលើបណ្តាញសង្កមនោះ ក្រសួងមហាផ្ទៃបានធ្វើការសហការជាមួយស្នងដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងកោះហៅមកធ្វើការបំភ្លឺនៅប៉ុស្តិ៍រដ្ឋបាលដោយរកឃើញថា គាត់ជាមនុស្សប្រើប្រាស់នូវសារាធាតុញៀនដោយខុសច្បាប់ហើយត្រូវបញ្ជូនទៅកាន់មណ្ឌលកែប្រែ ស្តាយុវនិតិសប្បទា និងព្យាបាលសន្សាបសារធាតុញៀនរួចរាល់ហើយ»៕