2023-05-17 01:05
313


កំពង់ស្ពឺ៖ ក្រុមក្មេងទំនើងតែងតែបង្កភាពអសន្តិសុខក្នុងសង្គម យកដុំថ្មគប់រថយន្តអ្នកដំណើរពេលយប់ៗត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋបង្ក្រាប និងចាប់ខ្លួនបានចំនួន០៣នាក់។ 


អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ  បានឲ្យដឹងថា មានករណីគប់កញ្ចក់ឡាន មួយ បានកើតឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០ ២ ៣ វេលា ម៉ោង ១៩និង៥០នាទី នៅចំណុចលើផ្លូវក្រាលក្រួសក្រហម ទំនប់វត្តពោធិ៍ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ 
លោកបន្តទៀតថា ក្រោយទទួលបានព័ត៌មានគប់រថយន្ដ  កម្លាំងអន្តរាគ មន៍ នៃអធិការដ្ឋានស្រុកបសេដ្ឋ បានចេញល្បាតក្នុងភូមិសាស្រ្តបានមកដល់ចំណុចខាងលើ  សម ត្ថកិច្ចបានឃាត់ជនសង្ស័យ  ចំនួន០៣នាក់ រួមមាន៖ ទី១- ឈ្មោះ  នុត សំនាង ភេទប្រុស អាយុ ២១ឆ្នាំ ជន ដៃដល់ ,ទី២- ឈ្មោះ ថោង សុភាព ភេទប្រុស អាយុ ១៦ឆ្នាំ និងទី៣- ឈ្មោះ ផាន ឈិត ភេទប្រុស អាយុ ១៨ឆ្នាំ ពួកគេរស់នៅភូមិពោធិ៍ ឃុំពោធិ៍អង្រ្កង ស្រុ កបសេដ្ឋ។ 
នគរបាលបានឲ្យដឹងថា រថយន្ត ម៉ាក សាំយ៉ុង ពណ៌ស ស្លាកលេ ខ 2U-3148 របស់ជនរងគ្រោះឈ្មោះ ហោ ច្រិល ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិត្រពាំងកក់ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ត្រូវក្រុមជនសង្ស័យយកដុំថ្មគប់បណ្តាឲ្យចំតួរថយន្ត ប៉ុន្តែមានមនុស្សគ្រោអថ្នាក់ឡើយ។ 
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ បានសារភា ពថា ពួកពិតជាបានធ្វើសកម្មភា ពយកដុំថ្មគប់គោលបំណង គប់រថយន្តខាងលើលេង ហើយកន្លង មកពួកខ្លួនក៏ធ្លាប់ធ្វេីសកម្មភាពគប់រថយ ន្ដ អ្នកដំណើរ ញឹក ញាប់ផងដែរ។  
ចំពោះជនសង្ស័យទាំង០៣ នាក់ សមត្ថកិច្ចបាន នាំយកម ក សាកសួរ  និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕