2023-12-25 04:12
137

 

 ប្រទេសជប៉ុន ៖ នៅល្ងាចថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ប្រធានសមាគមនិស្សិតខ្មែរប្រចាំតំបន់កាន់តូលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសហការី បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីជប់លៀងដំណាច់ឆ្នាំ២០២៣ របស់សមាគម ដែលប្រព្រឹត្តិទៅនៅសាល Morishita Cultural Center ក្នុងទីក្រុងតូក្យូ ដែលមានការចូលរួមពីសំណាក់និស្សិតខ្មែរ និស្សិតជប៉ុន រួមទាំងសហគមន៍ខ្មែរ និងជប៉ុនដែលកំពុងរស់នៅក្នុងតំបន់កាន់តូ ប្រម៉ាណ ៨០នាក់។

 

ក្នុងកម្មវិធីខាងលើមានការធ្វើរបាយការណ៍សកម្មភាពកន្លងមកពីសំណាក់ប្រធានសមាគមដែលនឹងចប់អណត្តិ រួមជាមួយការប្រកាសសមាសភាពប្រធានសម្រាប់អណត្តិថ្មី ការសម្ដែងសិល្បៈខ្មែរ ការរំលេងចង្វាក់ប្រពៃណីខ្មែរ និងការពិសារអាហារសាមគ្គីផងដែរ។

 

សូមបញ្ជាក់ថា៖ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន តែងមានទំនាក់ទំនង ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន សាកសួរសុខទុក្ខ សហការជាមួយ អាជ្ញាធរ សមត្ថកិច្ច ប្រទេសជប៉ុន ដើម្បី ជាប្រយោជន៍ ជួយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អ្នកវិនិយោគ ។ល។ ស្នាក់នៅប្រទេសជាតិ ៕