2023-07-17 05:07
195

 

ខេត្តស្វាយរៀង ៖ សកម្មភាពយុវជនគណបក្សខេត្តស្វាយរៀង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

   ១.ស្រុករំដួល
     - លោក លោកស្រីក្រុមការងារយុវជនគណបក្សស្រុក និងសកម្មជនយុវជនយុវជនគណបក្សឃុំចំនួន១០ បានរួមសហការជាមួយលោក លោកស្រី  គណៈ កម្មាធិការគណបក្សឃុំទាំង១០ ក្នុងស្រុករំដួល បានចុះជួបជាលក្ខណ:ប្រមូលផ្តុំ និងចុះតាមខ្នងផ្ទះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងនានាក្នុងភូមិដោយបានបង្រៀនគូសសន្លឹកឆ្នោត ដោយគូសធីកនៅលើលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។បង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតសាកល្បងវត្តមានចូលរួម: ៧៥៣នាក់ស្រី៣៨៩នាក់ ។

   ២.ស្រុកស្វាយទាប
   -លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណាសមាជិកាគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប
+លោក ម៉ក់ សារុន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្វាយទាប
ស្ថិតនៅបរិវេណដីភូមិ លោក ម៉ក់ សារុន ប្រធានក្រុមការងារចុះស្រុកស្វាយទាបនៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស បានប្រារព្ធពិធីសំណេះសំណាលជាមួយក្រុមចលនាបោះឆ្នោត ៤០៥ និងអ្នកបើកបរដឹកកម្មករសរុប ៥១០នាក់ ស្រី ៦៧នាក់ក្រោមបន្ទាប់ពីបានរំលឹកឡើងវិញនូវនិតិវិធី គូសសន្លឹកឆ្នោតក្រុមការងារបានសាកល្បងចែកជូនសន្លឹកឆ្នោតជូនបងប្អូនក្រុម៤០៥ ដើម្បីគូសដែលសន្លឹកឆ្នោតបានចែកជូនចំនួន ៤៥៦សន្លឹក និងទទួលមកវិញ ៤៥៦សន្លឹកជាលទ្ធផលសន្លឹកឆ្នោតបានការ ៤៥៥សន្លឹក និងមួយសន្លឹកគូស ពីរដង ។

   ៣.ស្រុកកំពង់រោទិ៍
   -ក្រុមការងារយុវជនបានចុះឃោសនាដោយមានការប្រមូលផ្តុំ ចំនួន១០ឃុំ ១០ភូមិ ដោយអ្នកចូលរួមសរុប១,០៩៤នាក់ ស្រី ៥៩២នាក់។ចុះតាមខ្នងផ្ទះ ៣៣១ខ្នងផ្ទះ បានជួបសមាជិកចំនួន ៤៣៦នាក់ ស្រី ៣០០នាក់។

   ៤.ក្រុងស្វាយរៀង
  -ក្រុមការងារយុវជនក្រុងស្វាយរៀង ចុះធ្វេីសកម្មភាពតាមខ្នងផ្ទះ និងចុះចាក់មេក្រូផ្សព្វផ្សាយពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ឆ្នាំ២០២៣ ៖
ក្រុងស្វាយរៀង ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាក្រុង-សង្កាត់និងភូមិ បានប្រជុំក្រុមឃោសនិក សកម្មជន និងសមាជិកគណបក្ស បាន ៣ ទីតាំង មានអ្នកចូលរួម ៨៤ នាក់ និងបានចុះជួបសំណេះសំណាលតាមខ្នងផ្ទះបានចំនួន ៦ ខ្នងផ្ទះ មានអ្នកចូលរួមចំនួន ១,៣៧៧ នាក់។យុវជនចុះចាក់ផ្សាយមេក្រូមានចំនួន ៖ ១៦នាក់ មានតុតុ ០១គ្រឿង ម៉ូតូ ០៧គ្រឿង។  បានចាក់ផ្សព្វផ្សាយលឺដល់ប្រជាពលរដ្ឋ អាជីវករ និងកម្មករ កម្មការិនីចំនួន ២៧៦៥នាក់ និងបានចែកខិតប័ណ្ណគោលនយោបាយគណបក្ស បានចំនួន៥២០ សន្លឹក  និងបិទស្ទីកឃ័គណបក្សចំនួន៥២០ សន្លឹក។

   ៥.ក្រុងបាវិត
    -ក្រុមការងារយុវជនគណបក្សក្រុង សហ ការ ជាមួយក្រុមការងារថ្នាក់ជាតិ និង សមាជិកគណអចិន្រ្តៃយ៍គណបក្សសង្កាត់ និងប្រធានសាខាបក្សភូមិ បានចុះផ្សព្វ ផ្សាយគោលនយោបាយរបស់គណបក្ស និងបានបង្រៀនប្រជាពលរដ្ឋអោយគូសសន្លឹកឆ្នោត បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា និងជម្រុញប្រជាពលរដ្ផអោយទៅបោះឆ្នោតជូនគណបក្ស និងចាក់មេក្រូផ្សព្វផ្សាយគោលនយោបាយ តាមបណ្តាភូមិបានចំនួន០៥សង្កាត់សរុបបានចំនួន៨៦ គ្រួសារ(សង្កាត់បាវិត)  បង្រៀនគូសសន្លឹកឆ្នោតបានចំនួន១២៥៣ នាក់ សន្លឹកឆ្នោតបានការចំនួន១២៥០ សន្លឹក និងសន្លឹកឆ្នោតខូចចំនួន ៣សន្លឹក (គូនជាន់គ្នា) បិទស្ទិចគ័របានចំនួន២១០ សន្លឹក, ចែកលិខិតប័ណ្ណ ផ្សព្វផ្សាយគោលនយោបាយគណបក្ស បានចំនួន១១១ សន្លឹក ។

   ៦.ស្រុកស្វាយជ្រំ
  -ក្រុមការងារយុវជនដឹកនាំដោយលោក ហែម សារិទ្ធ ចុះជួយសម្របសម្រួលនៅភូមិខួចឃុំក្រោលគោ ប្រារព្ធពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សគណបក្សប្រជាជនកម្ពុជា
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមបេក្ខជន បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ វត្តមានចូលរួម៤៧៣នាក់ ស្រី២៤៩នាក់ ក្នុងនោះយុវជន៥៨នាក់ស្រី២៦នាក់។  ក្រុមការងារយុវជនស្រុកស្វាយជ្រំ ចុះចាក់មេក្រូផ្សព្វផ្សាយពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត  នីតិកាលទី៧ ឆ្នាំ២០២២៣  របស់ស្រុក  បានចំនួន ០១ឃុំ យុវជនស្រុកចុះចាក់ផ្សាយមេក្រូមានចំនួន ៖ ០២នាក់ស្រី០នាក់។បង្រៀនគូសសន្លឹកឆ្នោតនៅចំណុចទីប្រជុំជនមានចំនួន១០៥នាក់ស្រី៧៦នាក់។ បានចាក់ផ្សព្វផ្សាយលឺដល់ប្រជាពលរដ្ឋចំនួន ២៥០០នាក់។ ឃុំទាំង១៦ក្នុងស្រុកស្វាយជ្រំ ក្រុមការងារថ្នាក់កណ្ដាល ក្រុមការងារថ្នាក់ខេត្តក្រុមការងារថ្នាក់ស្រុក ក្រុមការងារយុវជនស្រុក និង ឃុំបានសហការជាមួយគណបក្សឃុំបានបានចាក់មីក្រូផ្សព្វផ្សាយចម្រៀង និងគោលនយោបាយរបស់គណបក្ស ១៦កន្លែង ស្មើនិង១៦ឃុំ ព្រមទាំងបានប្រជុំក្រុមឃោសនិក សកម្មជន និងសមាជិកគណបក្សបាន ១៦ទីតាំង ក្នុងនោះបាន ពិធីសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយគណបក្ស បង្រៀនគូសសន្លឹកឆ្នោត ចែកខិត្តប័ណ្ណ បានចំនួន១៤៦៧នាក់ស្រី១១២៧នាក់
និងបានបង្រៀនគូសសន្លឹកឆ្នោតតាមខ្នងផ្ទះ៨៤៩ខ្នងផ្ទះ ចំនួនមនុស្ស១៦១៧នាក់ស្រី១១៣៦នាក់ សរុបវត្តមានចូលរួម៣០៨៤នាក់ ស្រី ២២៦៣នាក់។

   ៧.ស្រុករមាសហែក
  -លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក។ ក្នុងពិធីសំណេះសំណាលនេះផងដែរ មានការចូលរួមពីសំណាក់ លោកអនុប្រធានប្រចាំការ លោក-លោកអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត សមាជិកក្រុមការងារ ផែនរដ្ឋបាលយុវជនគណបក្សខេត្ត  ថ្នាក់ដឹកនាំយុវជនគណបក្សស្រុករមាសហែក ថ្នាក់ដឹកនាំគណបក្សឃុំទាំង១៦ និងភ្នាក់ងារគណបក្សនៅទូទាំងស្រុករមាសហែក សរុបចំនួន ៥១២នាក់។

   ៨.ស្រុកចន្ទ្រា
  -ក្រុមការងារយុវជនគណបក្សស្រុកចន្រ្ទា ចុះចាក់មេក្រូផ្សព្វផ្សាយពីគោលនយោ បាយគណបក្សប្រជាជនកម្ពុជា  ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត  នីតិកាលទី៧ ឆ្នាំ២០២២៣  របស់ស្រុកក្រោមការជួយឧបត្ថម្ភសម្ភារ: និងថវិកាពីលោក ហួត  ឃាងវេង  សមាជិកគណ:កម្មាធិការកណ្តាល  ជាអនុប្រធានក្រុមការងារចុះជួយយុវជនខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយយុវជនស្រុកចន្រ្ទា បានចំនួន ០១ឃុំ យុវជនគណបក្សចុះចាក់មេក្រូចល័តផ្សព្វផ្សាយ  ចែកខិតប័ណ្ណ និងបង្រៀនគូសសន្លឹកឆ្នោតមានចំនួន  ០៧នាក់ស្រី០១នាក់។ក្នុងនោះ មានតុកតុក០១គ្រឿង  ម៉ូតូ០២គ្រឿង និងមេក្រូ០១គ្រឿង ចាក់សារ១ចប់និងបង្រៀនគូសសន្លឹកឆ្នោតនៅចំណុចទីប្រជុំជនចំនួន២៨គ្រួសារស្មើនិង៨១នាក់ស្រី៥៩នាក់។បានចាក់ផ្សព្វផ្សាយលឺដល់ប្រជាពលរដ្ឋចំនួន ១៣៣៨នាក់៕