2024-04-04 07:04
38

កំពង់ចាម : ទីបំផុតសមត្ថកិច្ច បានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនមេតុងទីនពីរនាក់ប្តីប្រពន្ធបានហើយ បន្ទាប់ពីជំពាក់កូនតុងទីនជាច្រើននាក់ គិតជាទឹកប្រាក់រាប់លានដុល្លារ ហើយព្យាយាមរត់គេចខ្លួន។

ការឃាំត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៣ ខែ             មេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុច ខុនដូ មួយកន្លែងក្នុង ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ការឃាត់ខ្លួននេះដែរ គឺធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមបានពន្លាតដែនសមត្ថកិច្ចរបស់ខ្លួនសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម ។

ជនសង្ស័យទាំងពីរនាក់ខាងលើនេះទី១.ឈ្មោះ សាន សុវណ្ណាលីស ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទី ២.ឈ្មោះ ណេង ស៊ុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ។
  ហើយការឃាត់ខ្លួននេះដែរបានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក សេង            រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តកំពង់ចាម ចុះ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និង ឆបោក ។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានបញ្ជូនជនសង្ស័យចំនួន០២នាក់ខាងលើនេះទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីបន្តនីតិវិធី ៕