2024-05-01 09:05
35

(សៀមរាប)៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំត្រៀមលើកទី៣ នៃក្រុមការងារត្រៀមរៀបចំសម្រាប់សន្និបាតស្តង់ដាទូរគមនាគមន៍ពិភពលោកឆ្នាំ២០២៤ (World Telecommunication Standardization Assembly 2024 – WTSA24-3) នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
   ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងបណ្តាប្រទេសជាសមាជិកសហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Telecommunity - APT) អង្គការអន្តរជាតិ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសរុបប្រមាណ ១៥០នាក់។
   កិច្ចប្រជុំនេះមានគោលបំណង ដើម្បីផ្តល់ជាវេទិកាពិភាក្សាពីបញ្ហាប្រឈមនានា ស្តីពីស្តង់ដាទូរគមនាគមន៍ និងបន្តពិនិត្យរៀបចំគម្រោងបឋមរួមរបស់ APT ដែលបានផ្តល់ធាតុចូលពីប្រទេសជាសមាជិក និងដើម្បីលើកកម្ពស់ចំណងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជាជាមួយនឹង APT ក៏ដូចជាបណ្តាប្រទេសជាសមាជិកផ្សេងទៀត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕