2024-01-25 10:01
67

ខេត្តស្វាយរៀង៖        ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៥០-១៥១ស្ថិតនៅក្នុងភូមិកំពោតជ្រួក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។

រថយន្តមិនស្គាល់ម៉ាកបើកបត់ឆ្វេងមិនប្រយ័ត្នទៅបុកបុរសជា បុគ្គលិកកាស៊ីណូម្នាក់កំពុងជិះម៉ូតូស្របទិសគ្នាបណ្តាលឱ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

   យោងតាមសមត្ថកិច្ចបានអោយដឹងថាអ្នកស្លាប់មានឈ្មោះ យ៉ែម សំអូន  អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅក្នុងភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងបើកម៉ូតូ ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1J-9554 ខូចខាតយ៉ាងដំណំ។

   តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1J-9554 ធ្វើដំណើរពីលិចទៅកើត ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណធ្វើដំណើរស្របទិសគ្នា ហើយបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យបុកអ្នកជិះម៉ូតូពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

ក្រោយឃើញសភាពការណ៍មិនស្រួលបានបើករថយន្ត គេចពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។
   ក្រោយកើតហេតុ សាកសពត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕