2024-02-08 12:02
69

ប្រទេសស្វីស បាប្រទេសស្វីស បានប្រគល់ចម្លាក់ព្រះពុទ្ធបដិមា ១អង្គ ដែលមានអាយុកាលជាង ១០០០ឆ្នាំ ដល់ប្រទេសកម្ពុជាវិញ។ ចម្លាក់ព្រះពុទ្ធបដិមា ១អង្គនេះ ជាវត្ថុបុរាណដ៏ពិសេស ដែលតំណាងឲ្យបេតិកភណ្ឌផ្នែកសិល្បៈ ប្រវត្តិសាស្ត្រ និងសាសនានៃព្រះរាជាណាចក្រកម្ពុជា។ ចម្លាក់នេះដែរ ត្រូវបានផលិតឡើងពីលោហៈ និងមានវិមាត្រ បណ្តោយ ៤១,៥០ x ជម្រៅ ២២,៥០ x កម្ពស់ ៤៩ ស.ម។

 ពិធីប្រគល់និងទទួល ត្រូវបានធ្វើឡើង កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អិន តារា ឯកអគ្គរាជទូតប្រចាំប្រទេសស្វីស និងជាតំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ដោយមានការចូលរួមពីលោកស្រី Fabienne Baraga ប្រធានផ្នែកឯកទេសផ្នែកផ្ទេរសម្បត្តិវប្បធម៌អន្តរជាតិ នៃការិយាល័យវប្បធម៌ សហព័ន្ធ និងលោកស្រី Anna Mattei Russo ប្រធានផ្នែកសម្របសម្រួលតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហព័ន្ធ         ស្វីស ព្រមទាំងមន្ត្រី និងអ្នកការទូតនៃភាគីទាំងពីរ។

 អ្នកជំនាញជនជាតិស្វីសជឿថា រូបចម្លាក់នេះមានអាយុកាលតាំងពីសម័យមុនអង្គរ ឬដើមសម័យអង្គរ ហើយសន្មតថាមានអាយុកាលជាង ១០០០ឆ្នាំ។ បើយោងតាមការវាយតម្លៃជំហានដំបូងរបស់អ្នកជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (MCFA) ដោយផ្អែកលើទម្រង់ និងរចនាបថ ចម្លាក់នេះគឺជារូបបដិមាព្រះពុទ្ធផ្ចាញ់មារ ផលិតឡើងពីលោហៈ ដែលមានអាយុកាលតាំងពីសតវត្សទី១៨ ឬទី១៩។ តាមរយៈការប្រៀបធៀបយ៉ាងល្អិតល្អន់នៃបច្ចេកទេសសិល្បៈ និងបច្ចេកទេសនៃការផលិត អ្នកជំនាញបានសន្និដ្ឋានថា រូបចម្លាក់នេះ គឺជាវត្ថុសិល្បៈបុរាណខ្មែរពិតប្រាកដ ប្រកបដោយគុណតម្លៃសិល្បៈនិងសាសនា ដែលចាំបាច់ក្នុងការថែរក្សាជាសម្បត្តិវប្បធម៌ជាតិ។

 សូមរំលឹកថានៅក្នុងអំឡុងឆ្នាំ២០១៤ អាជ្ញាធរមានសមត្ថកិច្ចនៃខេត្តបាហ្សែល បានរឹបអូសចម្លាក់ព្រះពុទ្ធមួយអង្គ ដែលយោងទៅតាមឯកសារ សន្មតថាជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ នៅក្រោមច្បាប់របស់ប្រទេសស្វីស ទ្រព្យសម្បត្តិវប្បធម៌ដែលរឹបអូសបាន ត្រូវប្រគល់ជូនប្រទេសដើមកំណើតវិញ។

 នៅក្នុងពិធីនោះ លោកឯកអគ្គរាជទូត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការ ត្រឡប់មកវិញនៃរូបចម្លាក់នេះ បន្ទាប់ពីបានផ្លាស់ទីអស់រយៈពេលជាច្រើនឆ្នាំពីផ្ទះរបស់ខ្លួន ដោយសារតែសង្គ្រាមស៊ីវិលអូសបន្លាយ ការរត់ពន្ធ និងការជួញដូរទៅបរទេស។

 លោកឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលស្វីស ជាពិសេសការិយាល័យវប្បធម៌ សហព័ន្ធ និងការិយាល័យរដ្ឋអាជ្ញាសាធារណៈ នៃខេត្តបាហ្សែល និងភាគីពាក់ព័ន្ធផ្សេងទៀតសម្រាប់ជំនួយ និងកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ ទាំងផ្នែកច្បាប់ និងបច្ចេកទេស ក្នុងការទប់ស្កាត់ការរត់ពន្ធវត្ថុបុរាណ វប្បធម៌របស់យើង ព្រមទាំងកិច្ចសម្របសម្រួលដល់ការប្រគល់ត្រឡប់វិញនៃវត្ថុបុរាណ។

 រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក «ការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណរបស់កម្ពុជា គឺជាកាយវិការដ៏ថ្លៃថ្នូរ និងគួរឱ្យគោរព ដែលឆ្លុះបញ្ចាំងពីក្រមសីលធម៌ និងការគិតគូរ ក្នុងការរួមចំណែកដល់តម្លៃវប្បធម៌របស់ប្រទេសជាតិ ហើយក៏ជាកិច្ចខិតខំប្រឹងប្រែងដ៏ថ្លៃថ្លា ក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជាដែលធ្លាប់បានស៊ូទ្រាំនឹង                 សង្គ្រាមស៊ីវិលអូសបន្លាយនប្រគល់ចម្លាក់ព្រះពុទ្ធបដិមា ១អង្គ ដែលមានអាយុកាលជាង ១០០០ឆ្នាំ ដល់ប្រទេសកម្ពុជាវិញ។ ចម្លាក់ព្រះពុទ្ធបដិមា ១អង្គនេះ ជាវត្ថុបុរាណដ៏ពិសេស ដែលតំណាងឲ្យបេតិកភណ្ឌផ្នែកសិល្បៈ ប្រវត្តិសាស្ត្រ និងសាសនានៃព្រះរាជាណាចក្រកម្ពុជា។ ចម្លាក់នេះដែរ ត្រូវបានផលិតឡើងពីលោហៈ និងមានវិមាត្រ បណ្តោយ ៤១,៥០ x ជម្រៅ ២២,៥០ x កម្ពស់ ៤៩ ស.ម។

 ពិធីប្រគល់និងទទួល ត្រូវបានធ្វើឡើង កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អិន តារា ឯកអគ្គរាជទូតប្រចាំប្រទេសស្វីស និងជាតំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ដោយមានការចូលរួមពីលោកស្រី Fabienne Baraga ប្រធានផ្នែកឯកទេសផ្នែកផ្ទេរសម្បត្តិវប្បធម៌អន្តរជាតិ នៃការិយាល័យវប្បធម៌ សហព័ន្ធ និងលោកស្រី Anna Mattei Russo ប្រធានផ្នែកសម្របសម្រួលតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហព័ន្ធ         ស្វីស ព្រមទាំងមន្ត្រី និងអ្នកការទូតនៃភាគីទាំងពីរ។

 អ្នកជំនាញជនជាតិស្វីសជឿថា រូបចម្លាក់នេះមានអាយុកាលតាំងពីសម័យមុនអង្គរ ឬដើមសម័យអង្គរ ហើយសន្មតថាមានអាយុកាលជាង ១០០០ឆ្នាំ។ បើយោងតាមការវាយតម្លៃជំហានដំបូងរបស់អ្នកជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (MCFA) ដោយផ្អែកលើទម្រង់ និងរចនាបថ ចម្លាក់នេះគឺជារូបបដិមាព្រះពុទ្ធផ្ចាញ់មារ ផលិតឡើងពីលោហៈ ដែលមានអាយុកាលតាំងពីសតវត្សទី១៨ ឬទី១៩។ តាមរយៈការប្រៀបធៀបយ៉ាងល្អិតល្អន់នៃបច្ចេកទេសសិល្បៈ និងបច្ចេកទេសនៃការផលិត អ្នកជំនាញបានសន្និដ្ឋានថា រូបចម្លាក់នេះ គឺជាវត្ថុសិល្បៈបុរាណខ្មែរពិតប្រាកដ ប្រកបដោយគុណតម្លៃសិល្បៈនិងសាសនា ដែលចាំបាច់ក្នុងការថែរក្សាជាសម្បត្តិវប្បធម៌ជាតិ។

 សូមរំលឹកថានៅក្នុងអំឡុងឆ្នាំ២០១៤ អាជ្ញាធរមានសមត្ថកិច្ចនៃខេត្តបាហ្សែល បានរឹបអូសចម្លាក់ព្រះពុទ្ធមួយអង្គ ដែលយោងទៅតាមឯកសារ សន្មតថាជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ នៅក្រោមច្បាប់របស់ប្រទេសស្វីស ទ្រព្យសម្បត្តិវប្បធម៌ដែលរឹបអូសបាន ត្រូវប្រគល់ជូនប្រទេសដើមកំណើតវិញ។

 នៅក្នុងពិធីនោះ លោកឯកអគ្គរាជទូត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការ ត្រឡប់មកវិញនៃរូបចម្លាក់នេះ បន្ទាប់ពីបានផ្លាស់ទីអស់រយៈពេលជាច្រើនឆ្នាំពីផ្ទះរបស់ខ្លួន ដោយសារតែសង្គ្រាមស៊ីវិលអូសបន្លាយ ការរត់ពន្ធ និងការជួញដូរទៅបរទេស។

 លោកឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលស្វីស ជាពិសេសការិយាល័យវប្បធម៌ សហព័ន្ធ និងការិយាល័យរដ្ឋអាជ្ញាសាធារណៈ នៃខេត្តបាហ្សែល និងភាគីពាក់ព័ន្ធផ្សេងទៀតសម្រាប់ជំនួយ និងកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ ទាំងផ្នែកច្បាប់ និងបច្ចេកទេស ក្នុងការទប់ស្កាត់ការរត់ពន្ធវត្ថុបុរាណ វប្បធម៌របស់យើង ព្រមទាំងកិច្ចសម្របសម្រួលដល់ការប្រគល់ត្រឡប់វិញនៃវត្ថុបុរាណ។

 រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក «ការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណរបស់កម្ពុជា គឺជាកាយវិការដ៏ថ្លៃថ្នូរ និងគួរឱ្យគោរព ដែលឆ្លុះបញ្ចាំងពីក្រមសីលធម៌ និងការគិតគូរ ក្នុងការរួមចំណែកដល់តម្លៃវប្បធម៌របស់ប្រទេសជាតិ ហើយក៏ជាកិច្ចខិតខំប្រឹងប្រែងដ៏ថ្លៃថ្លា ក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជាដែលធ្លាប់បានស៊ូទ្រាំនឹងសង្គ្រាមស៊ីវិលអូសបន្លាយ។