2024-02-29 01:02
66

កំពង់ធំ: នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក  សាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវ ប្រព័ន្ធរំដោះទឹក និងសោភ័ណភាពនៅក្នុងផ្សារសេរីស្ទោង ស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅក្នុងនោះដែរ លោកអភិបាលបានអំពាវនាវដល់ពុកម៉ែបងប្អូនអាជីវករទាំងអស់សូម ចូលរួមសហការជាមួយអាជ្ញាធរ នឹងអ្នកម៉ៅការសាងសង់ ដើម្បីអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងផ្សារដូចជា ផ្លូវ ប្រព័ន្ធបង្ហូរទឹក ដែលបានកកស្ទះ ឲ្យមានលកខណៈ កាន់តែប្រសើរឡើងវិញនិងមានសោភ័ណភាពក៏ដូចជាបរិស្ថានល្អជាដើម ។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់រដ្ឋបាលនិងអាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវធ្វើការណែនាំ និងជូនដំណឹងជាបន្ទាន់ដល់បងប្អូនអាជីវករពាក់ព័ន្ធទៅនិងការររុះរើសំណង់អនាធិបតេយ្យ ដើម្បីឲ្យក្រុមហ៊ុនសាងសង់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងផ្លូវឲ្យបានធំទូលាយជាងមុន និងប្រព័ន្ធបង្ហូរទឹកឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនិងទាន់ពេលវេលា។

ទន្ទឹមនឹងនោះលោកអភិបាលស្រុកក៏បានណែនាំដល់ក្រុមហ៊ុនកូយ គឹមសាយ ដែលទទួលបានសិទ្ធក្នុងការសាងសង់ ត្រូវធ្វើការសាងសង់ ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានគុណភាពខ្ពស់ ។