2023-04-05 01:04
338

 ភ្នំពេញ៖ ពិតជាសឿងមែន! ស្ត្រីជាសន្តិសុខម្នាក់ ត្រូវបានបុរសជាប្តីមុខរបរអ្នករត់ម៉ូតូឌុប បានធ្វើសកម្មភាពសម្លាប់បង្កភាពភ្ញាក់ដល់ប្រជាពលរដ្ឋចោមរោមមើល និងសមត្ថកិច្ចចម្រុះចុះពិនិត្យសព និងជុំវិញកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់មុខសញ្ញាញសង្ស័យ ប៉ុន្តែបែរជនដៃដល់មិនបានរត់គេចទៅណាឡើយ គឺមកឈរក្រព័ន្ធដៃមើលសពប្រពន្ធដូចគ្នារឿងអ្វីកើតឡើង លុះប្រជាពលរដ្ឋដែលស្គាល់បានប្រទះឃើញប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង។

ករណីស្ត្រីជាសន្តិសុខត្រូវប្ដីសម្លាប់សាហាវព្រៃផ្សៃខាងលើ បានបង្កភាពភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី០៥  ខែ មេសា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះមានឈ្មោះ ឌីណា អាយុ ៣៨ឆ្នាំ បមុខរប ជាសន្តិសុខ។  ចំណែកបុរសជាប្តីមានឈ្មោះ រស្មី  អាយុ៤៤ឆ្នាំ មុខរបរត់ម៉ូតូឌុបមានកូនតូចៗចំនួន០៣នាក់។

ប្រភពព័ត៌មាននៅកន្លែងតកើតហេតុ បានឱ្យដឹងថា ស្ត្រីជាសន្តិសុខបានជួលបន្ទប់ទ្រុតទ្រោម និងភ្លុះធ្លាយមួយស្នាក់នៅជាមួយគ្រួសារហើយនៅយប់ថ្ងៃទី០៤ ខែមេសា បានឮសម្លែងប្តីប្រពន្ធឈ្លោះប្រកែកគ្នា ប៉ុន្តែផ្តើមដោយសារមូលហេតុអ្វីទេ ស្រាប់តែព្រឹកឡើងប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយការណ៍ទៅសមត្ថកិច្ចសមត្ថកិច្ចភ្លាមៗ។ ប្រភពបន្តទៀតថា​ ក្រោយពីសមត្ថកិច្ចចុះដល់កន្លែងកើតហេតុពិនិត្យសពស្ត្រីរងគ្រោះស្រាប់យ៉ាងយកចិត្តទុក​ស្រាប់តែបុរសជាប្តីឈរមើលសមត្ថកិច្ចពិនិត្យសពប្រពន្ធធ្វើព្រងើយ ដូចគ្មានរឿងអ្វីកើតឡើងទាំងអស់ ទើបប្រជាពលរដ្ឋដែលស្គាល់បានប្រាប់ប៉ូលិសចាប់ខ្លួនតែម្តង។

បច្ចុប្បន្ន សពស្ត្រីរងគ្រោះក្រោយពិនិត្យរួចរាល់សមត្ថកិច្ចទំនាក់ទំនងជាមួយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនដៃដល់ជាប្តីត្រូវបាននគរបាលឃាត់ខ្លួនយកទៅសាកសួរ​ និងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់៕