2024-03-17 04:03
41


ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីនៃកម្ពជា សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្ម និងលើកជាសំណួរយ៉ាងចាក់ដោតដា ហេតុអ្វីបានជាមកដល់ពេលនេះហើយ មានមន្ត្រីយើងប្រព្រឹត្តបែបនេះដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?។ 
   សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារចោទជាសំណួរដោយយ៉ាងដូច្នេះ លើបណ្តាញទំនាក់ទំនងសង្គម Facebook នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នេះ។ 
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសរសេរថា «ហេតុអ្វីបានជាមកដល់ពេលនេះហើយ មានមន្ត្រីយើងប្រព្រឹត្តបែបនេះដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ»។ 
   សម្តេចតេជោ បានសរសេរបញ្ជាក់ថា «សង្ឃឹមថា ថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះនឹងរៀបចំឋានៈ និងកាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញ ព្រោះពួកគាត់មិនសមជាមន្ត្រី ដែលមានឋានៈនោះឡើយ»។ 
  សូមជម្រាប់ថា តាមរយៈរូបថដែលបង្កោះលើបណ្តាញសង្គមមានមន្ត្រីមួយក្រុមចូលព្រះវិហារដោយអ្នកខ្លះដោះស្បែកជើង និងខ្លះទៀតមិនដោះស្បែកជើងនាំឲ្យមហាជនរិះគន់យ៉ាងខ្លាំង ព្រោះខ្វះសីលធម៌ និងការប្រតិបត្តិផ្នែកវិស័យសាសនា ដែលជាសាសនារបស់រដ្ឋតែម្តង៕