2023-06-23 06:06
445


កំពង់ស្ពឺ៖ ក្រុមអ្នកជំនាញមកពីអង្គភានការពារកុមារ ហៅថា CPU បានសហការជាមួយមន្ត្រីនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងគ្រូពេទ្យកោសល្យវិច័យ បានចុះពិនិត្យសាកសពទារកម្នាក់ ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាយកមកបោះចោល នៅក្បែទំនប់ទឹកបង្ហៀរទឹក អូរក្រាំងអំបិល ។ 


តាមប្រភពព័ត៌មាន បានឲ្យដឹងថា សាកសពនារកម្នាក់ ត្រូវបានគេប្រទះឃើញ កាលពីថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៣ នេះ ទារកមានអាយុខ្ទង់ក្រោមមួយសប្តាហ៍ សក់ស្លូត សម្បុរសណ្តែកបាយ ច្រកក្នុងថង់ ពណ៌ខ្មៅ រុំសារុង ពណ៌ក្រហម បោះចោលក្នុងព្រៃរបោះ ទំនប់អូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ 
បើតាមការពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត ព្រមទាំងគ្រូពេទ្យផ្នែកកោសល្យវិច័យ សាកសពទារកខាងលើ។មានសភាពហើមស្អុយ រលូយ រុយរោម ពោះប៉ោង ស្បែកឡើងពងដូចរលាកភ្លើង ដោយសារកំដៅថ្ងៃ ផ្នែកក្បាល ដងខ្លួននិងអវយវៈពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់នោះទេ,ទងផ្ចិតមិនទាន់ជ្រុះ មានគាបដង្កៀប ពណ៌ខៀវថែមទៀតផង។ 
បើតាមការពិនិត្យរបស់ជំនាញខាងអង្គភាពការពារកុមារ CPU បានមកពិនិត្យសាកសពទារក បញ្ជាក់ថា លើសាកសពមិនមានស្នាក់ស្នាមអ្វីទេ ទារកស្លាប់ដោយត្រូវបានយកមកបោះចោលនោះទេ។ 
សមត្ថកិច្ចបានសូមសំណូមពរទៅឪពុកម្តាយគួរយកទារកទៅកប់ឲ្យបានត្រឹមត្រូវមិនគួរយកទៅបោះចោលដូចសត្វបែននេះទេគ្នាក៏ជាមនុស្សដែរ។ ក្រោយពីពិនិត្យរួចហើយមន្ត្រីជំនាញបានយកសាកសព្វទៅកប់នៅជិតទីតាំងដែលប្រទះឃើញតែម្តង៕