2023-07-09 12:07
239


ខេត្តប៉ៃលិន៖ បេីតាមការបញ្ជាក់ពីមន្រ្តីនគរបាលជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា ចៅក្រមសាលាដំបូងខេត្តប៉ៃលិន បានចេញដីកាសម្រេចឃុំខ្លួនជនជាប់ចោទចំនួន០៤នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទលួចមានស្ថានទម្ងន់ទោសកាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ។ 


  ប្រភពដដែលបន្តថា កម្លាំងផ្នែកនគរបាលយុត្តិធម៌ក្រុងប៉ៃលិន បាននាំខ្លួនជនសង្ស័យចំនួន០៤នាក់ ទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ២៩៣,២៩៥,២៩៧,២៩៩/២៣ ចេញដោយលោក ហ៊ុយ ទីហួ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ដូចខាងក្រោម៖
  ១-ឈ្មោះ មឿយ រ៉ាមាឃ ហៅ ខ្លា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ៖លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្សារសាមគ្គី ស្ថិតនៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
  ២-ឈ្មោះ ច្រេត ជីវ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ៖លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្តនៅចំណុចផ្សារសាមគ្គី ស្ថិតនៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
  ៣-ឈ្មោះ វែង ចិត្រា ហៅ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ៖ លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្សារសាមគ្គី ស្ថិតនៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
  ៤-ឈ្មោះ លីម ភីលីប ហៅ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ៖ លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពេីហិង្សា និងប្រេីប្រាស់ដោយខុសច្បាប់នូវសាតធាតុញៀន ប្រព្រឹត្តនៅចំណុចផ្សារសាមគ្គី ស្ថិតនៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
  បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តប៉ៃលិនរួចហេីយ ៕