2023-04-26 09:04
332


    ភ្នំពេញ ៖ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ មេឃភ្លៀងមួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំងបណ្ដាលឱ្យបាក់ដេីមឈេីមួយដេីមត្រូវខ្សែភ្លេីងទាញបង្គោលភ្លេីងរលំចំបញ្ឆិតរថយន្តមួយគ្រឿងរងការខូចខាត ស្ថិតនៅមុខផ្សារទំនេីបផេនសលមាត់ទន្លេ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

   បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាម អាជ្ញាធរមូលដ្ឋាន នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ សហការជាមួយក្រុមការងារអគ្គិសនីកម្ពុជា ធ្វេីការផ្ដាច់ប្រព័ន្ធភ្លេីងដេីម្បីកាត់ដេីមឈេីចេញពីកណ្ដាលផ្លូវ និងរៀបចំបង្គោលភ្លេីង ឬប្រព័ន្ធភ្លេីងឱ្យដំណេីរការឡេីងវិញដេីម្បីបំរេីជូនដល់ប្រជាពលរដ្ឋ ដោយហេតុការណ៍នេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។

   គួរបញ្ជាក់ថា មុននិងមានហេតុការណ៍គ្រោះធម្មជាតិនេះកេីតឡេីង ក៏មានបណ្ដាញសារព័ត៌មានជាច្រេីន ជាពិសេសផេកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ផងដែរ ។

  ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដូចជាផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាដើម ហើយបើមានជួបនឹងបញ្ហានេះ សូមរាយការណ៍មកអាជ្ញាធរដែនដី ដែលនៅជិតបំផុត ដើម្បីមានវិធានការជួយសង្រ្គោះបានទាន់ពេលវេលា ៕