2023-05-05 12:05
422

ត្បូងឃ្មុំ៖ សាកសពស្ត្រីវ័យប្រមាណជាង ២០ឆ្នាំម្នាក់ ដែលត្រូវឃាតករអា.កសម្លាប់ និងដុតសាកសពដើម្បីបំផ្លាញភស្តុតាង នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យបានរៀបលើកដាក់ក្តាម្ឈូសរៀបចំបញ្ចុះ និងប្រកាសស្វែងរកសាច់ញាតិផងដែរ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា សាកសពស្ត្រីម្នាក់ ដែលត្រូវបានជនល្មើសសម្លាប់ និងដុតបំផ្លាញសាកសពរហូតដល់ថ្ងៃនេះ (ថ្ងទី០៥ខែឧសភា) នៅមិនទាន់ស្រាវជ្រាវរកអត្តសញ្ញាណឃើញនៅឡើយទេ ត្រូវបានសមត្ថកិច្ចសហការជាមួយអាជ្ញាធររៀបទុកដាក់ដោយដាក់ក្តម្ឈូសត្រឹមត្រូវកប់ទុកដាក់យ៉ាងត្រឹមត្រូវ និងប្រកាសស្វែករងក្រុមគ្រួសារ ដើម្បីបើកការស៊ើបអង្កេតករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅតែម្តង។

អធិការនគរបាលស្រុកតំបែរ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ សាកសពស្ត្រីម្នាក់ ដែលមានស្ថានភាពដុតបំផ្លាញ និងហើមស្អុយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្ថិតក្នុងដីចំការចេករបស់ឈ្មោះ ហេង ស៊ីប៉ា ភេទប្រុស រស់នៅភូមិពន្លាក ឃុំចុងជៀច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសព និងស្វែងរកភស្តុតាងផ្សេងៗជុំវិញសព ដើម្បីកំណត់អត្តសញ្ញាជនរងគ្រោះក៏ជាជនល្មើសផងដែរ។

នគរបាលបានឱ្យដឹងថា សពស្ត្រីរងគ្រោះមានវ័យចន្លោះជាង ២០ឆ្នាំទៅ៣០ឆ្នាំ ត្រូវបានឃាតករអា.ករសម្លាប់រួចដុតបំផ្លាញសាកសពដើម្បីបំបិតភស្តុតាង ក្នុងចំការចេក ក្នុងភូមិពន្លាក ឃុំចុងជៀច ស្រុកតំបែរ រួចគេចខ្លួនដោយសុវត្ថិភាព។ 

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចុងជៀច បានឲ្យដឹងថា ករណីឃាតកម្មដុតសម្លាប់ស្ត្រីមិនស្គាល់អត្តសញ្ញាណ ស្ថិតក្នុងចំការចេកខាងលើអាចមានរយៈពេលចាប់ពីថ្ងៃ ៣ថ្ងៃកន្លងមកហើយ ហើយសមត្ថកិច្ចជូនដំណឹងទៅគ្រប់ប៉ុស្តិ៍រដ្ឋបាលក្នុងស្រុកតំបែរ ទៅស្រុកមេមត់ ស្រុកពញ្ញាក្រែក និងស្រុកត្បូងឃ្មុំ និងខេត្តក្រចេះ ដើម្បីស្វែងរកសាច់ញាតិ ប៉ុន្តែរកមិនទើបសាកសពត្រូវបានកម្លាំងយកទៅបញ្ចុះ នៅចំណុតព្រៃចុងភូមិចារធំ ឃុំចុងជៀច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ 

តាមការសន្និដ្ឋានជំហានដំបូងរបស់មន្ត្រីជំនាញ បានឱ្យដឹងថា ស្ត្រីរងគ្រោះអាយុខ្ទង់ជា ២០ឆ្នាំ ត្រូវបានឃាតករសម្លាប់ដោយអា.កពីកន្លែងផ្សេងរួចដឹកសពយកមកទម្លាក់រួចដុតចោលនៅចំណុចចំការចេក នៅផ្លូវ៧៣ ភូមិនិគមលើ ឃុំចុងចៀក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីបំផ្លាញភស្តុតាង។

សមត្ថកិច្ចបានអំពាវដល់ប្រជាពលរដ្ឋ ដែលបាត់សមាជិកគ្រួសារ អាចមកទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម នៅអធិការដ្ឋាននគរបាលស្រុកតំបែរផ្ទាល់៕