2023-10-11 04:10
322

ខេត្តបាត់ដំបង ៖ ពាក្យចាស់ពោលថា សត្វមមាចប្រលែងនឹងភ្លើង ដល់រដូវបុណ្យភ្ជុំហើយមិននាំគ្នាធ្វើបុណ្យទេបែរជានាំគ្នាបង្កហិង្សាប្រើប្រាស់កាំភ្លើងហ្គាសបាញ់គ្រាប់ឃ្លីដែកទៅលើអ្នកដទៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ 

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ១០រោចខែភទ្របទឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង១៨នាទីនៅចំណុច មាត់ស្ទឹងសង្កែ ស្ថិតនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងនគរបាលខេត្តបានស្រាវជ្រាវនិងបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ប្រើប្រាស់កាំភ្លើងខ្លីហ្គាសបាញ់គ្រាប់ឃ្លីដែក ) បានធ្វើការនាំខ្លួនជនសង្ស័យចំនួន០៣នាក់មកកាន់ស្នងការដ្ឋានដើម្បីសាកសួរស្រាវជ្រាវ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យក្នុងករណីខាងលើមាន៖
១-ឈ្មោះ យ៉េន ចនណាតុន ភេទប្រុស មានទីលំនៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ សុខ ផានិត ភេទប្រុស មានទីលំនៅមិនពិតប្រាក ដ ។
៣-ឈ្មោះ រី រូហ្សា ភេទប្រុស មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 
ក្រោយឃាត់ខ្លួនដកហូតវត្ថុតាងរួមមាន៖
– កាំភ្លើងខ្លី ម៉ាក PIETRO BERETTA ប្រើហ្គាស បាញ់គ្រាប់ឃ្លីដែក ចំនួន ០១ ដើម
– កំប៉ុង ហ្គាសសម្រាប់បញ្ចូលកាំភ្លើង ចំនួន ០១ កំប៉ុង 
– គ្រាប់ ឃ្លីដែក ចំនួន ០៨ គ្រាប់
– ម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ក្រហម ស៊េរីឆ្នាំ ២០២៣ ពាក់ស្លាកលេខ បាត់ដំបង1AS-7840 ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ចំពោះមូលហេតុនៃការឃាត់ខ្លួននេះគឺនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ប្រមាណ១៨និង៤០នាទី នៅចំណុច កាហ្វេភូមិ ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើរួមជាមួយបក្សពួកផ្សេងទៀតដែលកំពុងរត់គេចខ្លួន បានធ្វើសកម្មភាព ជិះម៉ូតូចំនួន ០៣ គ្រឿង និងបាន យកកាំភ្លើងខ្លីបាញ់គ្រាប់( ឃ្លីដែក) បាញ់ទៅលើជនរងគ្រោះ០១ នាក់ ឈ្មោះ ស្រៀង ចំរ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួស ត្រូវចំនួន ០៣គ្រាប់ចំក ខាង ស្តាំ ០១គ្រាប់ កំភួនដៃខាងឆ្វេង ០១ គ្រាប់ និងកដៃខាងឆ្វេង ០១ គ្រាប់ ក្រហមជាំចេញឈាម។  

ពេលកេីតហេតុភ្លាមៗសមត្ថកិច្ចទទួលបានព័ត៌មាននេះ ហេីយផ្តេីមសហការស្រាវជ្រាវរហូតដល់វេលាម៉ោង២៣និង១៨នាទីថ្ងៃខែឆ្នាំដដែលជិតរំលងអធ្រាត្រទៅហេីយទេីបសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួននិងដកហូតវត្ថុតាងខាងលេី។ 
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕a