2023-04-05 11:04
468

រាជធានីភំ្នពេញ៖ ទីតាំងលួចផលិត កែច្នៃគ្រឿងញៀន ដោយខុសច្បាប់មួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ឆ្មក់ចូលបង្ក្រាបឃាត់ខ្លួនមនុស្ស ចំនួន០៨នាក់ និងរឹបអូសគ្រឿងញៀន ២,៧៦គីឡូក្រាម។

មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នេះបានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០២និង០០នាទី ដោយមានការដឹកនាំសម្របសម្រួលពី លោក អ៊ុំ សុភ្តិ ព្រះរាជអាជ្ញា នៃអយ្យការអមសសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យ ប្រឆាំងការសម្អាតប្រាក់ (ក៥) និងការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកឧត្តមសេនីយ៍ត្រី ស៊ុំ ណារ៉ាក់ នាយករងមន្ទីរ លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីជួញដូគ្រឿងញៀន នៅចំណុចបណ្តោផ្លូវ៦០ម៉ែត្រ មុខផ្សារទំនើប អ៊ីអនម៉ល៣ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 ប្រតិបត្តិការខាងលើនេះ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភ្តិ ព្រះរាជអាជ្ញានៃអយ្យការអមសសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យ ប្រឆាំងការសម្អាតប្រាក់ (ក៥) និងការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ក៤) បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីជួញដូគ្រឿងញៀន បង្ក្រាបទីតាំងផលិត កែច្នៃគ្រឿងនេះតែម្តង។ 

ក្នុងកិច្ចប្រតិបត្តិការនេះ ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន០៨នាក់ រួមមាន៖ ទី១- ឈ្មោះ សុខ ផារ៉ា ហៅញ៉ាញ់ ភេទប្រុស ឆ្នាំកំណើត១៩៨៥ ជនជាតិខ្មែរ ,ទី២- ឈ្មោះ សែម វាសនា ហៅក្តាំង ភេទប្រុស ឆ្នាំកំណើត១៩៩៣ ជនជាតិខ្មែរ  ,ទី៣- ឈ្មោះ ផុន វង្សសុភាបណ្ឌិត ហៅសី ភេទប្រុស ឆ្នាំកំណើត១៩៨៩ ជនជាតិខ្មែរ ,ទី៤- ឈ្មោះ ប៉ុល វាសនា ភេទស្រី ឆ្នាំកំណើត១៩៨៩ ជនជាតិខ្មែរ ,ទី៥- ឈ្មោះ អ៊ុន សាមិត្ត ភេទប្រុស ឆ្នាំកំណើត១៩៩៩ ជនជាតិខ្មែរ ,ទី- ឈ្មោះ សុង រតន ហៅខ្លា ភេទប្រុស ឆ្នាំកំណើត១៩៨៦ ជនជាតិខ្មែរ ,ទី៧- ឈ្មោះ ឡុង ប៊ុន ហៅ  LENG BINH ភេទប្រុស ឆ្នាំកំណើត១៩៩៧ ជនជាតិខ្មែរ និងទី៨- ឈ្មោះ ធី ចាន់ភិរម្យ ភេទប្រុស ឆ្នាំកំណើត១៩៨៩ ជនជាតិខ្មែរ។

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បាន​ឱ្យដឹងថា សរុបវត្ថុតាងក្នុងការបង្ក្រាបករណីផលិត កែច្នៃគ្រឿងញៀនខាងលើ ដកហូបាន គ្រឿងញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់២០៧៦ក្រាម (២,៧៦គីឡូក្រាម) , សារធាតុមិនច្បាស់ ទម្ងន់១០៦៨៨,៣៤ក្រាម (១០គីឡូក្រាម និង៦៨៨,៣៤ក្រាម) , ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ និងអាវុធខ្លី០១ដើមផងដែរ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធីច្បាប់៕