2023-10-08 04:10
204

(កណ្ដាល)៖ ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ, លោកឡាក់ ម៉េងធី នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ បាននាំយកអំណោយរបស់លោកប្រធានក្រុមការងារ ចែកជូនដល់ប្រជាពលរដ្ឋមានពិការភាពក្រីក្រម្នាក់ និងស្ត្រីទើបសម្រាលបុត្រមួយគ្រួសារ។
ការចុះជួបសំណេះសំណាលនេះ ក៏មានការចូលរួមពីសំណាក់ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ និងក្រុមការងារភូមិផងដែរ។
    នាឱកាសនោះដែរ លោក ឡាក់ ម៉េងធី បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ខណៈដែលប្រធានក្រុមការងារតែងតែគិតគូរយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋនៅសង្កាត់គ្រប់ៗគ្នា។
អំណោយរបស់លោកប្រធានជូន ទាំង២គ្រួសាររួមមាន៖
១៖ ឈ្មោះឡាយ ស៊ុយហ៊ូ ភេទប្រុស អាយុ៥៣ឆ្នាំ ជាជនពិការគថ្លង់ គ្មានទីពឹង ដែលទទួលបានកង់អាគុយ ០១គ្រឿង ស្មើនឹង៣៤០ដុល្លារ, អង្ករ១បាវ ស្មើនឹង៥០គីឡូក្រាម និងថវិកា១០០,០០០រៀល
២៖ ទើបសម្រាលកូនរួច៖ ឈ្មោះ អ៊ួង សុជាតា ដែលទទួលបានអង្ករ១បាវ ស្មើ៥០គីឡូក្រាម និងថវិកា១០០,០០០រៀល។ សរុបជាថវិកាចំណាយរួមចំនួន៣៤០ដុល្លារ និង៤៩០,០០០រៀល៕