2023-10-01 05:10
233

ព្រះវិហារ : លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តព្រះវិហារ បានដឹងនាំមន្ត្រីក្រោមឱវាតចូលកាន់បិណ្ឌទី2នៅវត្តទ្រីសទ្ឋារាម ហៅវត្តសង្កែរពី ឃុំសង្កែរពីស្រុកឆែប ខេត្តព្រះវិហារ ដើម្បីប្រមូលបច្ចយ័ទុកក៍សាងសមត្ថផលនានានៅក្នុងវត្តសង្កែរពី កាលចូលកាន់បិណ្ឌ2នេះ បានធ្វើលើងកាលពីព្រឹកថ្ងៃទី01 ខែតុលាឆ្នាំ2023

 បុណ្យភ្ជុំបិណ្ឌ ជាទំនៀមទំលាប់ដែលបានបន្សល់ទុកតាំងពីកេរ៍ដូនតាខ្មែរយើងមកម្លេៈ គឺគេនាំគ្នាប្រារព្វពិធីនេះចាប់ថ្ងៃ1រោជខែភទ្របុទ្រ រហូលដល់ថ្ងៃ15រោជជាថ្ងៃបុណ្យភ្ជុំធំដើម្បីយកនាំយកទេយ្យទានចង្ហាន់បិណ្ឌបាទនំចំណីនឹងបច្ចយ័យកទៅវេប្រគេនព្រះសង្ឃ ឧទ្ទឹសកុសលផលបុណ្ទជូនបុព្វការីជន មានមាតាបីតា បងប្អូនកូនចៅដែលបានស្លាប់ទៅលោកខាងមុខមកទទួលផល្លាអានិសង្ឃ នឹងដើម្បីប្រមូលបច្ច័យទុកក៍សាសមត្ថផលនានានៅក្នុងវត្តផងដែរ 

 លោក សំ លាងទ្រី ជារៀងរាល់ឆ្នាំតែងតែដឹកនាំមន្ត្រីក្រោមឱវាតចូលកាន់បិណ្ឌនៅវត្តទ្រីសទ្ឋារាមហៅវត្តសង្កែរពី ពីព្រោៈវត្តនេះលោក សំ លាងទ្រី នឹងលោកស្រីជាភរិយា រួមទាំងមន្ត្រីក្រោមឱវាតជាអ្នកផ្តួចផ្តើមក៍សាងវត្តនេះ តាមសំណូមពររបស់ពុទ្ឋិបរិសទ័ឃុំសង្កែរពី តាំងពីលោកនៅធ្វើជាប្រធានក្រុមការងារគណៈបក្សប្រជាជនចុះជួយស្រុកឆែប រហូតមកដល់ថ្ងៃនេៈ វត្តទើបតែក៍សាងបានព្រះវិហារមួយខ្នង ក្លោងទ្វា នឹងសមត្ថផលផ្សេងៗទៀតទុកអោយពុទ្ឋិបរិសទ័ធ្វើបុណ្យទានតាមព្រះពុទ្ឋសាសនាដែលជាសាសនារបស់រដ្ឋ តាមការបញ្ជាក់របស់លោក សំ លាងទ្រី បានអោយដឹងថា វត្តទ្រីសទ្ឋរាមហៅវត្តសង្កែរពី នៅខ្វៈខាតច្រើន តម្រូវអោយលោកក៍សាងបន្តនៅពេលណាដែលលោកមានលទ្ឋភាពសូមបញ្ជាក់ជូនផងដែរថា ប្រជាពលរដ្ឋនៅឃុំសង្កែរពី កាលពីដើមមានវត្តចាស់មានតែសាលាឆន័ធ្វើអំពីឈើ1ខ្នង ចាស់ទ្រុតទ្រោមពិបាកក្នុងការធ្វើបុណ្យទាន គួបផ្សំនឹងប្រជាពលរដ្ឋសំណូមពរសុំអោយលោជួយធ្វើទើបលោកយកទីតាំងកន្លែងវត្តបច្ចុប្បន្ននេះក៍សាង រហូតមកដល់ថ្ងៃនេះទើបតែក៍សាងបានព្រះវិហារមួយខ្នងនេះទេ ។