2024-01-18 05:01
175

ភ្នំពេញ៖ បុរសម្នាក់ ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ TBB ដែលបានយកញញួរវាយសម្លាប់ប្រពន្ធ ព្រោះតែភ្លើងប្រច័ណ្ឌ រួចលេចថ្នាំសម្លាប់ខ្លូនមិនបានសម្រេច ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យចេញពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យជាឃាតករត្រូវបានបញ្ជូនទៅសង្គ្រោះក្នុងមន្ទីរពេទ្យព្រះកុសម ក្រោយលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេច បន្ទាប់ពីយកញញួរវាយ សម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ។

សូមជម្រាបថា ករណីឃាតកម្ម បង្កដោយបុរសជាប្ដីយកញញួរវាយសម្លាប់ប្រពន្ធរួចលេបថ្នាំធ្វើអត្តឃាតខ្លួនឯងតាមក្រោយតែមិនបានសម្រេច បានកើតឡើង នៅវេលាម៉ោង ០៩និង៤០នាទីព្រឹកថ្ងៃទី១៦ ខែមមករា ឆ្នាំ២០២៤ កន្លងទៅចំណុច ផ្ទះលេខ ៩១ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យជាប្តីមានឈ្មោះ សួង រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ TBB ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះ ៩១ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្ន កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំសម្លាប់ ខ្លួនមិនបានសម្រេច៕