2023-07-12 06:07
181


ភ្នំពេញ៖ នគរបាលពន្លត់អគ្គិភ័យបានជូនដំណឹងដល់សាធារណជន ទាំងអស់កុំឲ្យមានការភ្ញាក់ផ្អើលពីការធ្វើលំហាត់សមយុទ្ធពន្លត់អគ្គីភ័យ និងសង្គ្រោះជាក់ស្តែង ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ វេលាម៉ោង ០៧:០០នាទី ដល់ម៉ោង ០៩:០០ នាទីព្រឹក នៅក្នុងបរិវេណផ្សារទំនើបអុីអនម៉លទី១ ដែលស្ថិតនៅ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភភ្នំពេញ។


មន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា នេះជាការហ្វឹកហាត់និង ធ្វើលំហាត់សមយុទ្ធពន្លត់អគ្គីភ័យ និងសង្គ្រោះ ជាក់ស្តែង ដេីម្បីរំលឹកដល់អាជីវករកំពុងធ្វេីអាជីវកម្ម នៅក្នុងផ្សារទំនើបអុីអនម៉លទី១ បានចេះនិងយល់ដឹងមួយកំរឹតបន្ថែមទៀតពីរបៀបប្រេីប្រាសឧបករណ៍ សម្ភារៈ បរិក្ខាបង្ការ ពន្លត់អគ្គីភ័យ និងចេះវិធីសាស្រ្តជួយសង្គ្រោះ ដល់ជនរង គ្រោះ និងការជំលៀសមនុស្សចេញពីក្នុងអគារ ពេលមានអគ្គិភ័យកើតឡើង។ 
លំហាត់សង្គ្រោះនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងបុគ្គលិក អាជីវករ របស់ផ្សារទំនើបអ៊ីអនម៉លទី១ភ្នំពេញ៕