2023-10-08 08:10
216

ពោធិ៍សាត៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងក្រុមការងារ បានយកអំណោយបន្ទាន់ចែកស្បៀងរបស់រាជរដ្ដាភិបាលកម្ពុជា តាមរយះគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាជូនប្រជាពលរដ្ឋគ្រោះដោយទឹកជំនន់ ចំនួន ១ ០៩៣គករួសារក្នុងស្រុកកណ្ដៀង។ 

ពិធីនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងសាលាវិទ្យាល័យកណ្ដៀង ក្នុងភូមិស្វាយល្ហុង ឃុំស្រុកនិងកណ្ដៀង ខេត្តពោធិ៍សាត់។ 

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះប្រជាពលរដ្ឋទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ សម្តេចតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់អត់អាហារដោយពុំបានដោះស្រាយនោះទេ។ 

លោកអភិបាលខេត្ត បានថ្លែងថា ផលប៉ះពាល់របស់រដ្ឋ និងហេដ្ឋារចនាសម្ព័ននានា ដើម្បីស្ដាឡើងវិញគ្រប់កន្លែងដែលរងការខូចខាតទាំងអស់។ 

សូមបញ្ជាក់ផងដែរ អំណោយដែលត្រូវទទួលបានចំនួន១.០៩៣គ្រួសារនោះ គឺក្នុង១គ្រួសារមានអង្ករ២៥គីឡូក្រាម,មី១កេះ,ត្រីខ១យូរ,ទឹកត្រី១យួរ,ទឹកសុីអីវ១យួរ,និងទឹកបរិសុទ្ធ១កេះ៕ លាន គ្រន