2023-10-16 04:10
279

សាខា កក្រក ខេត្តបន្ទាយមានជ័យ ÷ នៅព្រឹកថ្ងៃចន្ទទី ១៦ ខែ តុលា ឆ្នាំ២០២៣ សាខាកក្រក ដឹកនាំដោយឯកឧត្តមអ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខាដឹកនាំដោយលោក ស្រីសុខ លាភា នាយិការរងសាខាជាតំណាងដ៏ខ្ពង់ខ្ពស់ និងមានការចូលរួមពីមន្រ្តីអនុសាខា ក្រុមកក្រកឃុំ និងអ្នកស្ម័គ្រចិត្តកក្រក បាននាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែកទុក្ខគ្រួសារសព ដែលបានលង់ទឹកស្លាប់ ចំនួន២នាក់ ជនរងគ្រោះទី១~ឈ្មោះវ៉ន ង៉ា ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិរូងក្របៅ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ហេតុការណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃទី១៣ខែតុលាឆ្នាំ២០២៣និងជនរងគ្រោះទី២~ឈ្មោះ រូ ផាន់ណា ភេទស្រី អាយុ១០រស់នៅភូមិបឹងឃ្លាំងកើត ឃុំតាឡំ ស្រុកមង្គលបូរី កើតហេតុកាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ។ 

 ក្នុងឱកាសសាកសួរសុខទុក្ខនេះដែរ លោកស្រីនាយិការរងសាខាបាននាំនូវប្រសាសន៍សាកសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខពីឯកឧត្តមប្រធានដល់ក្រុមគ្រួសារនៃសពផងដែរ។ ក្នុងពេលជាមួយគ្នានេះដែរលោកស្រីនាយិការរងសាខាបានផ្តាំផ្ញើដល់បងប្អូនទាំងអស់ចូរប្រុងប្រយ័ត្នចំពោះករណីចុះលេងទឹក ព្រោះរដូវទឹកឡើង នេះបងប្អូនសប្បាយនឹងការហែលទឹកលេង។ 

 អំណោយដែលសាខានាំមកថ្ងៃនេះរួមមាន ÷ អង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ,ទឹកសុទ្ធវីតាល់២កេស, ទឹកក្រូច៤យួរ,ថវិកា២០ម៉ឺនរៀល និងថវិកានិងសម្ភារៈរបស់អនុសាខាមួយចំនួនធំផងដែរ៕