2023-03-27 06:03
541

ខេត្តស្វាយរៀង៖យ៉ាងហោចណាស់ក៏មានក្រុមក្មេងទំនើង៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីប្រើហិង្សាដាក់គ្នាបណ្តាលអោយរបួស២នាក់ដោយសារមានទំនាស់ជាមួយគ្នានាពេលកន្លងមក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី២៦ខែមីនាឆ្នាំ២០២៣ស្ថិតនៅសាលាឆទានលើផ្លូវថ្នល់ស្ថិតនៅភូមិព្រៃសង្កែ ឃុំខ្សែត្រ  ស្រុកកំពង់រោទ៍។

    សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យទី១-ឈ្មោះ ប៉ុល ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិវាលម្អម ឃុំថ្មី ស្រុកកំពង់រោទ៍( សិស្ស)។ 

ទី២-ឈ្មោះសំណាង ដេវិត ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប(សិស្ស)។ ទី៣-ឈ្មោះសួន ច័ន្ទពន្លឺ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិវាលម្អម ឃុំថ្មី ស្រុកកំពង់រោទ៍(សិស្ស)។  ទី៤-ឈ្មោះសម្បត្តិ រតនៈភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិប្រសូត្រ១ ឃុំប្រសូត្រ ស្រុកស្វាយទាប(សិស្ស)។ទី៥-ឈ្មោះជិន បញ្ញាពេជ្រ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិឬស្សីអម ឃុំខ្សែត្រស្រុកកំពង់រោទ៍(សិស្ស)។ ទី៦-ឈ្មោះពេញ រ៉ាយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិវាលម្អម ឃុំថ្មី ស្រុកកំពង់រោទ៍(សិស្ស)។ ទី៧-ឈ្មោះរ៉េន ពិសិដ្ឋភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិសាម៉ ឃុំ ខ្សែត្រ ស្រុកកំពង់រោទ៍(សិស្ស) និងទី៨-ឈ្មោះរ៉េត ជីវន្ត ភេទប្រុសអាយុ១៥ឆ្នាំ នៅភូមិរោទ៍ ឃុំញរ ស្រុកកំពង់រោទ៍(សិស្ស) ដោយសមត្ថកិច្ចដកហូតម៉ូតូចំនួន៥គ្រឿង (គ្មានផ្លាកលេខ)។

    ចំណែកជនរងគ្រោះមានទី១-ឈ្មោះណាង ចាក់ច័ន្ទ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិត្រោកឃុំខ្សែត្រ ស្រុកកំពង់រោទ៍(របួសដើមទ្រូងខាងឆ្វេង)និងទី២-ឈ្មោះណង ណាវីភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃសង្កែឃុំខ្សែត្រ ស្រុកកំពង់រោទ៍។ សមត្ថកិច្ចនគរបាលបានបញ្ជាក់ថាមូលហេតុដែលបណ្ដាលអោយមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកើតឡើងដោយសារតែក្មេងទាំង២ក្រុមនេះមានគំនុំនឹងគ្នានាពេលកន្លងមក ហើយបានប្រើហិង្សាដាក់គ្នាទៅវិញទៅមក(ដុំថ្មនិងកាំបិតបុ័ងតោ)គប់និងកាប់គ្នាបែបនេះ។បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្វាយទាបរីឯក្រុមជនសង្ស័យទាំង៨នាក់និងវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ដើម្បីចាត់ការបន្តតាមច្បាប់៕