2024-01-16 03:01
79

(កំពត)៖   បង្កការភ្ញាក់ផ្អើលមានប្រជាពលរដ្ឋលើកគ្នាបិទផ្លូវខឹងក្រុមហ៊ុនចិនធ្វើផ្លូវមិនព្រមបាញ់ស្រោចទឹក) ប្រជាពលរដ្ឋរាប់រយគ្រួសារដែលមានលំនូវដ្ឋានរស់នៅអមសងខាងផ្លូវជាតិលេខ៣៣ នៅភូមិភ្នំសាឡី-ភូមិអូរច្រនៀងនិងភូមិកណ្ដាលទួលឃុំកំពង់ត្រាចខាងលិចស្រុកកំពង់ត្រាចខេត្តកំពត  នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤បានលើកគ្នាចេញមកបិទផ្លូវដោយបានយករបងរនាំងបាំងរោងការមកដាក់ទទឹងផ្លូវមិនអោយធ្វើចរាចរបាន។

 ប្រជាពលរដ្ឋរស់នៅអមសង់ខាងផ្លូវជាតិលេខ ៣៣ បាននិយាយឱ្យដឹងថាជាទូទៅពួកគាត់អត់ទ្រាំយូរខែមកហើយពិព្រោះដីហ៊ុយខ្លាំងពេកទើបពួកគាត់ទ្រាំលែងបានក៍នាំគ្នាទាញរបងចេញមកបិតផ្លូវតែម្ដងដើម្បីអោយម្ចាស់ក្រុមហ៊ុនស្ថាបនាផ្លូវចេញមកដោះស្រាយ។

 បន្ទាប់ពីមានការបិទផ្លូវជាតិលេខ ៣៣ ចាប់ពីស្រុកកំពង់ត្រាចទៅដល់ព្រំទល់ខេត្តកែបគេឃើញលោកនាយករដ្ឋបាលសាលាស្រុកកំពង់ត្រាចបានរួមព្រមទាំង លោក ចាន់ ថា អភិបាលរងខេត្តកំពតក្នុងនោះក៍មានតំណាងអោយក្រុមហ៊ុនចិនមកចូលរួមធ្វើការសម្រួលជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរស្រុកកំពង់ត្រាចនៅឯសាលាឃុំកំពង់ត្រាចខាងលិចហើយបានយល់ព្រមតាមការចំណូមពររបស់ប្រជាពលរដ្ឋ។

 លោក ចាន់ ថា អភិបាលរងខេត្តកំពត បានឱ្យខាងក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ៣៣ ឱ្យមានការបាញ់ទឹកស្រោចផ្លូវដែលកំពង់ស្ថាបនានេះឱ្យបានក្នុងមួយថ្ងៃ ៦ ដងក្នុងមួយថ្ងៃចៀសវាងមិនបាញ់ទឹកធ្វើឱ្យមានការផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋជាទូទៅដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៣៣នេះ។ ចំណែកឯខាងក្រុមហ៊ុនក៍បានយល់ព្រមតាមការសំណូមពររបស់លោក ចាន់ ថា អភិបាលរងខេត្តកំពតធ្វើយ៉ាងណាកុំឱ្យមានបញ្ហាកើតសារជាថ្មី។

 

(សឹង រ៉ាត់)