2023-05-14 07:05
360

 (ខេត្តកំពត)   កាលពីរសៀលថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពតបានរៀបចំការប្រកួតកីឡាទូកទូកនាគ ផ្កាចារ ដែលរដ្ឋបាលខេត្តកំពតធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលប្រជាពលរដ្ឋ ក៏ដូចជាក្រុមកីឡាករប្រទេសទាំង៩ (អវត្តមានឡាវ) ដែលទន្ទឹងរង់ចាំជាយូរមកហើយនោះ បានបញ្ចប់លើ ៥វិញ្ញាសារក្នុងរយៈចម្ងាយ ២៥០ម៉ែត្រ នៅក្នុងថ្ងៃទី១នេះ ក្នុងនោះក្រុមកីឡាករកម្ពុជា រកបានមេដាយចំនួន ៤គ្រឿង (ប្រាក់២ និងសំរិទ្ធ២) លើ ៤វិញ្ញាសា និងមួយវិញ្ញាសាទៀតមិនបានទទួលចំណាត់ថ្នាក់នោះទេ។

លទ្ធផលនៃការប្រកួតទាំង៥វិញ្ញាសារនោះ​ រួមមាន​ វិញ្ញាសារទី១ បុរស ១២នាក់ អាយុក្រោម ២៤ឆ្នាំ ឥណ្ឌូនេស៊ីទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស វៀតណាម​ ទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ និងកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ។

វិញ្ញាសាទី២ នារី ៣នាក់ អាយុក្រោម ២៤ឆ្នាំ ក្រុមកីឡាករប្រទេសវៀតណាម ទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស, កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ និងម៉ាឡេស៊ី ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធ។

វិញ្ញាសារទី៣ បុរស ១២នាក់ Open  ក្រុមកីឡករថៃ ទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ម៉ាឡេស៊ី ទទួលបានចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធ។

វិញ្ញាសាទី៤  បុរស ៥នាក់ អាយុក្រោម២៤ឆ្នាំ  មីយ៉ាន់ម៉ា ទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ និងថៃ​ ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធ និងវិញ្ញាសាទី៥ ចម្រុះបុរសនារី១២នាក់ អាយុក្រោម ២៤ឆ្នាំ ក្រុមកីឡាករថៃ​ ទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ម៉ីយ៉ាន់ម៉ា ទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ និង ឥណ្ឌូនេស៊ី ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ សម្រាប់កម្ពុជា​ មិនបានទទួលមេដាយទេ។

ក្រុមកីឡាកសម្រាប់ថ្ងៃទី១៤ខែឧសភានេះមានការប្រកួតកីឡាកទូកនាគ ផ្កាចារ គឺប្រកួត ចម្ងាយ ៥០០ម៉ែទ្រ មាបចំនួន ៤វិញ្ញាសារ ១.បុរស ១២នាក់ អាយុក្រោម ២៤ឆ្នាំ, ២.​ បុរស ១២នាក់ Open , ៣. បុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ និង៤.​ ចម្រុះបុរសនារី ១២នាក់ អាយុក្រោម២៤ឆ្នាំ។(សឹង រ៉ាត់)