2024-02-11 03:02
65

(កែប) ៖    កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថ្ងៃចូលឆ្នាំថ្មីនៃពិធីបុណ្យចូលឆ្នាំចិនខេត្តកែប បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណជាង ២ម៉ឺននាក់។
   នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខេត្តកែប បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណជាង ២នាក់។
   បើយោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងថានាឱ្យកាសបុណ្យចូលឆ្នាំចិនខេត្តកែបនាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ មានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ មានចំនួន ២៨,២៦៧នាក់។
   ភ្ញៀវទេសចរណ៍ជាតិមានចំនួន ២៨,០១៣នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន២៥៤នាក់ ដែលបានមកលេងលម្ហែកម្សាន្តនៅតាមតំបន់ ធ្នេរសមុទ្រក្នុងខេត្តកែបនិងនៅតាមតំបន់សហគមន៍ និងរមណីយដ្ឋាននានា ក្នុងភូមិសាស្ត្រ នៃខេត្តកែប។(សឹង រ៉ាត់)