2024-02-12 03:02
77

(កំពត) ៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឲ្យដឹងថាកាលពីថ្ងៃទី ១១ ខៃកុម្ភៈឆ្នាំ២០២៤ ខេត្តកំពត រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន គិតចាប់ពីថ្ងៃទី៩ រហូត ថ្ងៃទី ១១ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង៦៤.៥២៨នាក់ កើនឡើង ០.៤១% ធៀបនិងរយៈពេលដូចគ្នា ឆ្នាំ២០២៣។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថានៅក្នុងនោះភ្ញៀវទេសចរជាតិចំនួន៦២.៩០៥នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១.៦២៣នាក់។
បើយោងតាមលោកប្រធានមន្ទីទេសចរណ៍បានកត់សម្គាល់ឃើញថា ភ្ញៀវទេសចរភាគច្រើនទៅលេងកម្សាន្តនៅរមណីយដ្ឋានតំបន់ដូងទេ ឧទ្យានជាតិព្រះមុនីវង្សបូកគោ និងតំបន់រមណីយដ្ឋាននានាទៀតក្នុងខេត្តកំពត។(សឹង រ៉ាត់)