2023-09-25 01:09
181

ខេត្តប៉ៃលិន÷ កម្លាំងនគរបាលជំនាញនៃអធិកាក្រុងប៉ៃលិនចុះវាស់វែងគ្រោះថ្នាក់ចរាចរណ៍១ករណីកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង
៤២នាទី ដោយមានករណីរវាងម៉ូតូនិងរថយន្តបុកគ្នា នៅលើផ្លូវក្រាលកៅស៊ូចំណុចផ្លូវកោងផ្លូវស្ពានមេម៉ាយ ស្ថិតនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចនគរបាលជំនាញក្រុងបានឱ្យដឹងថា÷ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ម្នាក់ប្រុសរងរបួសស្រាល០២នាក់ស្រីម្នាក់ ប្រុសម្នាក់ ខូចខាតម៉ូតូកម្រិតស្រាល ០១គ្រឿង ខូចខាតរថយន្តកម្រិតស្រាល ០១គ្រឿង ដូចខាងក្រោម៖
ទី១-ភាគី(ក)ឈ្មោះ យៀក សុជាតា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសស្រាល)បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខប៉ៃលិន1C-0155(ម៉ូតូខូចខាតស្រាល)ទិសដៅពីកើតទៅលិច។
អ្នករួមដំណើរទី២-ឈ្មោះ ពិន ស៊ូជីន ភេទប្រុស អាយុ០៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសធ្ងន់បែកក្បាល)ជាកូនភាគី(ក)។
ទី៣-ឈ្មោះ ពិន ផាយុ ភេទប្រុស០៤ឆ្នាំ មុខរបរបន្ទុក រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសស្រាល)ជាកូនភាគី(ក)។ 
I-ភាគី(ខ)ឈ្មោះ រ័ត្ន ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(គ្មានរបួស)បើកបររថយន្ត ម៉ាកហ៊ី យ៉ាន់ដាយ ពណ៌ខៀវ សេរីឆ្នាំ១៩៩៥ ពាក់ផ្លាកលេខប៉ៃលិន2A-0790(រថយន្តខូច ខាតស្រាល)ទិសដៅពីលិចទៅកើត។
-បច្ចុប្បន្ន៖ ភាគី(ក)បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។     
-មូលហេតុ៖បណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន នៅត្រង់ចំណុចផ្លូវកោងខ្លាំង។

សមត្តកិច្ចនគរបាលជំនាញបានបន្តថា÷ ករណីខាងលើនេះ កម្លាំងផែនសណ្ដាប់សាធារណៈនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយកវត្ថុតាងទាំងសងខាងមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធី។ដោយ.ស សារឿន