2023-10-06 06:10
235

កណ្តាល៖ អំពើឃាតកម្មដ៏សាហាវព្រៃផ្សៃបំផុតកម្រជួបប្រទះ ដែលបង្កឡើងដោយបុរជាប្តីអា.កសម្លាប់ប្រពន្ធ និងកាត់ក្បាលកូនស្រីអាយុ ០២ឆ្នាំ ដាច់ចេញពីខ្លួនពេលរត់គេចខ្លួនត្រូវបានអ្នកជិតខាង ប្រទះឃើញជិះម៉ូតូក៏សួរថា ទៅណា? ភ្លាមៗនោះបុរសឃាតករឆ្លើយតបទៅកាន់អ្នកជិតខាងវិញថា «ទៅធ្វើការ....រួចមូលហ្គែរម៉ូតូជិះចេញទៅបាត់ស្រមោល» លុះក្រោយមកទើបកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នេះ បុរសជាឃាតករបានជិតម៉ូតូចេញពីផ្ទះ ខណៈពេអ្នកជិតខាងបានឃើញ និងបានស្រែកសួរនាំថា ទៅណា? ពេលនោញជនដៃដល់ឆ្លើយថា «ទៅធ្វើការ» រួចក៏ជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមកអ្នកជិតខាងចូលទៅក្នុងផ្ទះមើលក៏ឃើញម្តាយ និងកូនដេកស្លាប់ក្នុងថ្លុកឈាមទន្ទឹមគ្នា ទើបរាយការណ៍ជូនសមត្ថកិច្ច និងបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

ពាក់ព័ន្ធករណីអំពើរឃាតកម្មប្តីសម្លាប់ស្ត្រីជាប្រពន្ធ និងកូនយ៉ាងសាហាចឃោរឃៅនេះ កើតឡើងនៅវេលាម៉ោង ០៥និង៣០នាទី នៅផ្ទះក្នុងភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះចំនួន ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ឃឿន ស្រីវញ្ច័ក ភេទស្រី អាយុ ៣២ឆ្នាំ ជាប្រពន្ធ និងទី២- ឈ្មោះ អឿន ចន្ទសីម៉ា ភេទស្រី អាយុ ០២ឆ្នាំ ជាកូន។ ចំណែកជនសង្ស័យមានឈ្មោះ ម៉ែន សំអាង ភេទប្រុស អាយុ ៣៦ឆ្នាំ ជាប្តីបានគេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុ ក្រុមគ្រួសារនេះមានកូនប្រុស ចំនួន ០២នាក់ និងស្រីម្នាក់ជាចំណងដៃពាហ៍ពិពាហ៍ ប៉ុន្តែមួយរយះចុងក្រោយភាពកក់ក្តៅក្នុងគ្រួសារមួយនេះ ហាក់មានភាពប្រេះឆារស់នៅមិនចុះសម្រុងនឹងគ្នាកើតមានភា រកាំរកូសឈ្លោះប្រកែកទាសទែងពាក្យសម្តីគ្នាស្ទើរាល់ថ្ងៃ រហូតមកដល់ថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ នេះ មុនពេលកើតហេតុមួយថ្ងៃទាំង ០២នាក់ប្តី-ប្រពន្ធនាំគ្នាទៅទៅសាលាឃុំដើម្បីផ្តិតមេដាយលែងលះប៉ុន្តែដោយមន្ត្រីឃុំជាប់រវុលក៏នាំគ្នាត្រឡប់មកផ្ទះវិញ។ លុះដល់ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នេះ ខណៈកូនៗប្រុស ០២នាក់នាំគ្នាចេញទៅសាលារៀនបាត់ ប្តី-ប្រពន្ធក៏កើតទំនាស់គ្នា
និងឈានដល់កើតជាករណីឃាតកម្មដ៏សាហាវបែបនេះ។

នៅល្ងាចថ្ងៃទី០៦ ខែតលា ឆ្នាំ២០២៣ នេះ ក្រុមការងារសារព័ត៌មាន MSJ TV បានទំនាក់ទំនងទៅកាន់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញករណីឃាតកម្មប្តីសម្លាប់ប្រពន្ធ និងកូនស្រីអាយុ ០២ឆ្នាំខាង ប៉ុន្តែពុំមានការឆ្លើយតបទេ ព្រោះទូរសព្ទហៅចូលហៅត្រូវបានចុចបិទ និងតាមប្រព័ន្ធតេឡេក្រាមមើលមិនមានការឆ្លើយតប៕