2023-07-12 06:07
163


(សៀមរាប)៖     លោក សឹង្ហ សំរឹទ្ធិ ប្រធានក្រុមការងារបក្ស ចុះមូលដ្ឋានឃុំស្រណាល ស្រុកក្រឡាញ់ តំណាងអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ សមាជិករដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានចូលរួមពីធីសំណេះសំណាល និងពិនិត្យការជួសជុលផ្លូវ១ខ្សែ ស្ថិតក្នុងភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ ប្រវែង១៨០០ម៉ែត្រ ដែលជាអំណោយរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំស្រណាល។


ក្នុងពិធីនេះ មានការចូលរួម ពីលោក សុខ ណារ៉េត ប្រធានគណកម្មាធិការបក្សស្រុក លោក ថាញ់ រ៉ូ អនុប្រធាន និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានចុះភូមិស្លែង និងមានការចូលរួមពី លោក អនុប្រធានក្រុមការងារស្រុកចុះជួយឃុំ លោកអនុប្រធានសមាជិក គណៈអចិន្ត្រៃយ៍បក្សឃុំ ប្រធានសាខាបក្ស សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋប្រមាណ ៦៥នាក់ ស្រី២៥នាក់៕