2024-01-12 12:01
76

ខេត្តកំពង់ចាម ៖     ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៦ៈ០០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ ៨៧.៨៨ ស្ថិតនៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ។ 

ក្មេងទំនើងមួយក្រុមជិះម៉ូតូ០២គ្រឿង ដេញកាប់ក្ម្មេងមួយក្រុមទៀតជ្រុលទៅបុករថយន្តស្លាប់ម្នាក់ របួស០៣នាក់។ ក្មេងរងគ្រោះមាន៖
១.ឈ្មោះហេង ចាន់ទិ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសង្កែ ឃុំស្តើងជ័យ ជិះម៉ូតូម៉ាក ហុងដាឌ្រីម C125(០២៣)ពណ៌ខ្មៅ ពាក់ស្លាកលេខក.ច1AD8286(ស្លាប់) និងអ្នកជិះពីក្រោយឈ្មោះភាព សុភ័ក្រ្ក ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(របួសធ្ងន់) បានជិះរេចង្កូតទៅបុករថយន្តម៉ាកMG ពាក់ស្លាកលេខ ភ.ព2AV-8946 ក្នុងទិសដៅបញ្ច្រាសគ្នា អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)។

២.ឈ្មោះឡា រតនា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ(របួសធ្ងន់) ជិះម៉ូតូម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ.ព1GU-3640 បានឌុបឈ្មោះភាង ជីង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចំបក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ(របួសធ្ងន់)បានជិះរេចង្កូតទៅបុករោងលក់ដូរនៅចិញ្ចើមផ្លូវ។
 មូលហេតុប្រើប្រាស់ល្បឿនលឿន ។

 ករណីខាងលើនេះបណ្តាលឲ្យ ស្លាប់០១នាក់របួសធ្ងន់០៣នាក់ ខូចរថយន្ត០១គ្រឿង. ម៉ូតូ០២គ្រឿង។
  វត្ថុតាងត្រូវយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី៕