2023-08-09 02:08
127


 ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បុរសម្នាក់ជិះម៉ូតូឌុបនារីម្នាក់ជ្រុលទៅបុករថយន្តព្រូសចំពីចំហៀងពេញទំហឹងបណ្តាលឱ្យរងបួសធ្ងន់និងស្រាល នៅចំណុចគល់ស្ពានអាកាស៧មករាផ្នែកខាងកេីតតាមបណ្តោយផ្លូវលេខ២៦៥ កែងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
   តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AW-7550 ធ្វេីដំណេីរចុះពីលេីស្ពានអាកាស៧មករាក្នុងទិសដៅពីលិចទៅកេីត ហើយខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកអ៊ែរប្ល៊ែដ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ1HT-7994 រួមដំណេីរជាមួយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៦៥ ក្នុងទិសដៅពីត្បូងទៅជេីងក៏ជ្រុលទៅបុកចំពីចំហៀងខាងស្តាំរថយន្តពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាល២នាក់ ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។ 
   ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕